ព្រះត្រៃបិដក ភាគ ១៧

យ៉ាងណា​ ​ដោយ​កំណត់​ថា​ ​គ្រាន់តែ​ជា​ធាតុ​ដូច្នេះ​ថា​ ​ក្នុង​កាយ​នេះ​មាន​ធាតុដី​ ​ធាតុទឹក​ ​ធាតុភ្លើង​ ​ធា​តុ​ខ្សល់​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ជា​ខាងក្នុង​ ​(​ដោយ​ការកំណត់​ថា​ជា​ធាតុ៤​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​បេ​។​

​ចប់​ ​ធាតុ​មនសិការ​បព្វៈ​។​


 [​១១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​ ​នៅ​មាន​ទៀត​ ​ភិក្ខុ​ឃើញ​នូវ​សរីរៈ​ស្លាប់​ ​ដែលគេ​ចោល​ ​នៅក្នុង​ព្រៃស្មសាន​ ​ទោះ​ស្លាប់​អស់១ថ្ងៃ​ក្តី​ ​ស្លាប់​អស់២ថ្ងៃ​ក្តី​ ​ស្លាប់​អស់៣ថ្ងៃ​ក្តី​ ​ដែល​កំពុង​ហើម​ ​មាន​សម្បុរ​ខៀវ​ដោយ​ច្រើន​ ​មាន​ខ្ទុះ​ហូរចេញ​តាម​ទ្វារ​ផ្សេង​ៗ​ ​ដូចម្តេច​មិញ​។​ ​ភិក្ខុ​នោះ​ ​(​ក៏​បង្អោន​សរីរៈ​ស្លាប់​នោះ​)​ ​មក​ប្រៀបផ្ទឹម​នឹង​កាយ​នេះឯង​ថា​ ​សូម្បី​កាយ​(​១​)​ ​នេះ​សោត​ ​ក៏​គង់​នឹង​មាន​សភាព​ដូច្នោះ​ ​គង់​នឹង​ក្លាយទៅជា​ដូច្នោះ​ ​នឹង​កន្លង​នូវ​ភាវៈ​ដូច្នោះ​ពុំបានឡើយ​។​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ជា​ខាងក្នុង​ជាប្រក្រតី​ ​(​ដោយ​ការកំណត់​នូវ​អសុភ​ ​មាន​អសុភ​កំពុង​ហើម​ ​ជាដើម​)​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​បេ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ដល់​កាយ​ដែល​នៅ​មានធម៌៣យ៉ាង​ ​គឺ​អាយុ១​ ​កំសួល​ភ្លើងធាតុ១​ ​វិញ្ញាណ១​។​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636816288704435488
ទៅកាន់ទំព័រ៖