ព្រះត្រៃបិដក ភាគ ១៧

ទាំង៤ផង​។​ ​មួយទៀត​ ​ស្មារតី​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​កាយ​នេះ​មាន​មែន​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​។​ ​ភិក្ខុ​មានចិត្ត​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​នវ​សីវថិកា​បព្វៈ​។​
​ចប់​ ​កាយានុបស្សនា​ ​។​


 [​១២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​តើ​ដោយ​វិធី​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កាល​ទទួល​សុខវេទនា​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ទទួល​សុខវេទនា​។​ ​កាល​ទទួល​ទុក្ខវេទនា​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ទទួល​ទុក្ខវេទនា​។​ ​កាល​ទទួល​ ​អ​ទុ​ក្ខម​សុខវេទនា​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ទទួល​អ​ទុ​ក្ខម​សុខវេទនា​។​ ​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636816290642446336
ទៅកាន់ទំព័រ៖