ព្រះត្រៃបិដក ភាគ ១៧

កើតឡើង​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​(​១​)​ ​កាមច្ឆន្ទៈ​ដែល​លះបង់​បាន​ហើយ​ ​មិនកើត​តទៅទៀត​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​(​២​)​ ​។​ ​ទោះ​ព្យាបាទ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ព្យាបាទ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​ព្យាបាទ​ ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ព្យាបាទ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​ព្យាបាទ​ ​ដែល​មិនទាន់​កើតឡើង​ហើយ​ ​កើតឡើង​បាន​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​(​៣​)​ ​កិរិយា​លះបង់​នូវ​ព្យាបាទ​ ​ដែល​កើតឡើង​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​៤​)​ ​ព្យាបាទ​ ​ដែល​លះបង់​បាន​ហើយ
​(​១​)​ ​អដ្ឋកថា​ថា​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​សភាវៈ​មិន​ទៀង​ ​ថា​មិន​ទៀង​មែន​ ​ទុក្ខ​ថា​ ​ទុក្ខ​មែន​ ​មិនមែន​ខ្លួន​ ​ថា​មិនមែន​ខ្លួន​ពិត​ ​ដូច្នេះ​ ​ជាហេតុ​លះបង់​នូវ​កាមច្ឆន្ទៈ​។​ ​មួយទៀត​ថា​ ​លះបង់​ដោយ​ធម៌៦ប្រការ​ ​គឺ​កំណត់​ ​ឬ​រៀន​នូវ​អសុភ​និមិត្ត​ ​គឺ​អារម្មណ៍​ថា​ ​មិនល្អ១​ ​កិរិយា​ប្រក​បរឿយៗ​ ​នូវ​ការ​ចម្រើន​អសុភ១​ ​ភាវៈ​ជា​អ្នកមាន​ទ្វារ​គ្រប់គ្រង​ល្អ​ក្នុង​ឥន្ទ្រិយ​ទាំង​ប្រាំមួយ១​ ​ភាវៈ​ជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ការ​បរិភោគភោជន១​ ​ភាវៈ​ជា​អ្នក​រាប់រក​កល្យាណមិត្ត១​ ​ភាវៈ​ជា​អ្នករៀន​ ​ឬ​និយាយ​តែ​ពាក្យ​ដែល​ជាទី​សប្បាយ១​។​ ​(​២​)​ ​កាមច្ឆន្ទៈ​មិនកើត​តទៅទៀត​ ​ដោយសារ​អរហត្តមគ្គ​។​ ​(​៣​)​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​បដិឃ​និមិត្ត​ ​គឺ​អារម្មណ៍​ ​ដែល​ខ្ទាំងខ្ទប់​ចិត្ត​ ​ជាហេតុ​នាំ​ឱ្យ​កើត​ព្យាបាទ​។​ ​(​៤​)​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​មេត្តា​ជា​ចេ​តោ​វិមុត្តិ​ ​គឺ​មេត្តាចិត្ត​ ​ដែល​បាន​អប្បនាឈាន​ ​ជាហេតុ​ឲ្យ​លះបង់​នូវ​ព្យាបាទ​បាន​។​ ​មួយទៀត​ថា​ ​លះបង់​ដោយ​ធម៌៦ប្រការ​ ​គឺ​ ​រៀន​មេត្តា​និមិត្ត១​ ​កិរិយា​ប្រក​បរឿយៗ​ ​នូវ​ការ​ចម្រើនមេត្តា១​ ​ពិចារណា​ឃើញ​នូវ​ភាវៈ​នៃ​សត្វ​ ​ដែល​មានកម្ម​ ​ជា​របស់​ខ្លួន១​ ​ភាវៈ​ជា​អ្នក​ច្រើន​ដោយ​ការពិចារណា១​ ​ភាវៈ​ជា​អ្នក​រាប់រក​កល្យាណមិត្ត១​ ​ភាវៈ​ជា​អ្នក​និយាយ​ ​នូវ​ពាក្យជា​ទី​សប្បាយ១​។​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636816293332000170
ទៅកាន់ទំព័រ៖