ព្រះត្រៃបិដក ភាគ ១៧

នោះ​ៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​មរណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​សោ​កៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សោ​កៈ​ ​គឺ​សេចក្តី​ស្តាយស្រណោះ​ ​សេចក្តី​ស្រងេះ​ស្រងោច​ ​សេចក្តី​សោកសៅ​ ​សេចក្តី​រីងស្ងួត​ក្នុងចិត្ត​ ​សេចក្តី​ក្រៀមក្រំ​ ​ក្នុងចិត្ត​ណា​ ​របស់​សត្វ​ ​ដែល​ប្រកប​ហើយ​ ​ដោយ​សេចក្តី​វិនាស​ណាមួយ​ ​(​ឬ​)​ ​ដែល​សេចក្តី​ទុក្ខ​ណាមួយ​ពាល់ត្រូវ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​សោ​កៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​បរិទេវៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ ​ទួញ​រក​ ​(​បិយ​ជន​ ​មានកូន​ជាដើម​)​ ​សភាវៈ​ទួញ​រៀបរាប់​ ​(​សរសើរគុណ​)​ ​កិរិយា​យំអណ្តឺតអណ្តក​ ​កិរិយា​យំ​បម្រះ​ ​ននៀល​ ​ភាវៈ​នៃ​ការ​យំអណ្តឺតអណ្តក​ ​ភាវៈ​នៃ​ការ​យំ​បម្រះននៀល​ណា​ ​របស់​សត្វ​ដែល​ប្រកប​ហើយ​ ​ដោយ​សេចក្តី​វិនាស​ណាមួយ​ ​(​ឬ​)​ ​ដែល​សេចក្តី​ទុក្ខ​ណាមួយ​ ​ពាល់ត្រូវ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​បរិទេវៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​ទុក្ខៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​មិន​សប្បាយ​កាយ​ ​សេចក្តី​លំបាក​ដែល​កើតអំពី​កា​យស​ម្ផ័ស្ស​ ​ការ​ទទួលរង​សេចក្តី​មិន​ស្រួល​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​ទុក្ខៈ​។​ ​ម្នាល​ភិក្ខុ​ទាំង​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636816307439517073
ទៅកាន់ទំព័រ៖