ព្រះត្រៃបិដក ភាគ ១៧
មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ ក្នុងមនោនោះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោនោះ ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក ។ សទ្ទារម្មណ៍ទាំងឡាយ ក្នុងលោក ។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក ។ រសារម្មណ៍ទាំងឡាយ ក្នុងលោក ។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក ។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងធម្មារម្មណ៍នុ៎ះ ។ ចក្ខុវិញ្ញាណ ក្នុងលោក ។ សោតវិញ្ញាណ ក្នុងលោក ។ ឃានវិញ្ញាណ ក្នុងលោក ។ ជិវ្ហាវិញ្ញាណ ក្នុងលោក ។ កាយវិញ្ញាណ ក្នុងលោក ។ មនោវិញ្ញាណ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោវិញ្ញាណនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក ។ សោតសម្ផ័ស្ស ក្នុងលោក ។ ឃានសម្ផ័ស្ស ក្នុងលោក ។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក ។ កាយសម្ផ័ស្ស ក្នុងលោក ។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ
ID: 636816310240877302
ទៅកាន់ទំព័រ៖