ព្រះត្រៃបិដក ភាគ ១៧

នឹករលឹក​ត្រូវ​)​១​ ​សម្មាសមាធិ​ ​(​ការ​តម្កល់ចិត្ត​ឲ្យ​នឹង​ត្រូវ​)​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ ​ហៅថា​ ​សម្មាទិដ្ឋិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រាជ្ញា​ដឹង​ច្បាស់​ ​ក្នុង​កង​ទុក្ខ​ ​ប្រាជ្ញា​ដឹង​ច្បាស់​ ​ក្នុង​ធម៌​ដែល​ជាទី​ប្រជុំ​ឲ្យ​កើតទុក្ខ​ ​ប្រាជ្ញា​ដឹង​ច្បាស់​ ​ក្នុង​ធម៌​ដែល​ជាទី​រលត់​ទៅ​នៃ​ទុក្ខ​ ​ប្រាជ្ញា​ដឹង​ច្បាស់​ ​ក្នុង​បដិបទា​ទៅកាន់​ធម៌​ជា​ ​ទី​រលត់​នៃ​ទុក្ខ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ហៅថា​ ​សម្មាទិដ្ឋិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ ​ហៅថា​ ​សម្មាសង្កប្បៈ​។​ ​សេចក្តី​ត្រិះរិះ​ ​ដើម្បី​ចេញ​ចាក​កាម​ ​សេចក្តី​ត្រិះរិះ​ ​ដើម្បី​ការ​មិន​ព្យាបាទ​ ​សេចក្តី​ត្រិះរិះ​ ​ដើម្បី​ការ​មិន​បៀតបៀន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​សម្មាសង្កប្បៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ ​ហៅថា​ ​សម្មាវាចា​។​ ​ចេតនា​វៀរចាក​កិរិយា​និយាយ​ពាក្យ​មិន​ពិត​ ​១​ ​ចេតនា​វៀរចាក​សម្តី​ញុះញង់​ ​ស៊កសៀត​ ​១​ ​ចេតនា​វៀរចាក​សម្តី​ទ្រគោះបោះបោក​ ​១​ ​ចេតនា​វៀរចាក​ការ​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​សម្មាវាចា​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ ​ហៅថា​ ​សម្មា​កម្មន្តៈ​។​ ​ចេតនា​វៀរចាក​កិរិយា​ ​ញុំាង​សត្វ​មានជីវិត​ឲ្យ​ធ្លាក់ចុះ​កន្លង១​ ​ចេតនា​វៀរចាក​កិរិយា​កាន់​យក​របស់​ ​ដែលគេ​មិនបាន​ឲ្យ១​ ​ចេតនា​វៀរចាក​កិរិយា​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ១​ ​ម្នាល​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636816311236704260
ទៅកាន់ទំព័រ៖