ព្រះត្រៃបិដក ភាគ ១៧

ជា​រាជធានី​ដ៏​ស្តុកស្តម្ភ​ ​ធំ​ទូលាយ​ ​មាន​ជន​ច្រើន​ ​មាន​មនុស្ស​កុះករ​ ​ជា​ស្រុក​មាន​ភិក្ខាហារ​បរិបូណ៌​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​កុសា​វតី​រាជធានី​ ​ជា​ក្រុង​កងរំពង​ដោយ​សូរសព្ទ១០យ៉ាង​ ​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​គឺ​សូរសព្ទ​ដំរី​ ​សូរសព្ទ​សេះ​ ​សូរសព្ទ​រថ​ ​សូរសព្ទ​ស្គរ​ ​សូរសព្ទ​សម្ភោរ​ ​សូរសព្ទ​ពិណ​ ​សូរសព្ទ​ចម្រៀង​ ​សូរសព្ទ​មហោស្រព​ ​សូរសព្ទ​ប្រគំ​ ​សូរសព្ទ​មនុស្ស​និយាយ​គ្នា​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​បរិភោគ​ទៅ​ ​ចូរ​ផឹក​ទៅ​ ​ចូរ​ស៊ី​ទៅ​ ​រួម​ជា​គំរប់១០យ៉ាង​។​ ​ម្នាល​អានន្ទ​ ​កុសា​វតី​រាជធានី​ ​មាន​កំពែង​ព័ទ្ធជុំវិញ​ ​៧ជាន់​ ​គឺ​កំពែង​មាស១ជាន់​ ​កំពែង​ប្រាក់១ជាន់​ ​កំពែង​កែវ​ពៃទូរ្យ១ជាន់​ ​កំពែង​កែវផលិក១ជាន់​ ​កំពែង​កែវ​ទទឹម១ជាន់​ ​កំពែង​កែវមរកត១ជាន់​ ​កំពែង​កែវ​គ្រប់យ៉ាង១ជាន់​។​ ​ម្នាល​អានន្ទ​ ​កុសា​វតី​រាជធានី​ ​មាន​ទ្វារ៤បែប​ ​គឺ​ទ្វារមាស១​ ​ទ្វារ​ប្រាក់១​ ​ទ្វារ​កែវ​ពៃទូរ្យ១​ ​ទ្វារ​កែវផលិក១​។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636816160770548088
ទៅកាន់ទំព័រ៖