ព្រះត្រៃបិដក ភាគ ១៧
លំដាប់នោះ ព្រះបាទបាយាសិរាជញ្ញៈ មានពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ហែហមអមអង្គ ក៏ចូលទៅរកព្រះកុមារកស្សបៈដ៏មានអាយុ ដែលនៅក្នុងព្រៃធ្នង់ លុះចូលទៅដល់ហើយ ក៏មានបន្ទូលរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះកុមារកស្សបដ៏មានអាយុ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យគួររលឹកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ ចំណែកពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ពួកខ្លះ ថ្វាយបង្គំព្រះកុមារកស្សបដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះនិយាយពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះកុមារកស្សបដ៏មានអាយុ លុះបញ្ចប់ពាក្យរាក់ទាក់ សំណេះសំណាល និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយក្នុងទីដ៏សមគួរ ប្រណម្យអញ្ជលី ចំពោះព្រះកុមារកស្សបដ៏មានអាយុ ពួកខ្លះ ប្រកាសនាម និងគោត្រ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយស្ងៀមក្នុងទីដ៏សមគួរ។ លុះព្រះបាទបាយាសិរាជញ្ញៈ គង់ក្នុងទីដ៏សមគួរហើយ ទើបមានព្រះឱង្ការ នឹងព្រះកុមារកស្សបដ៏មានអាយុ យ៉ាងនេះថា បពិត្រព្រះកស្សបៈដ៏ចំរើន ខ្ញុំតែងនិយាយយ៉ាងនេះ យល់ឃើញ
ID: 636816314696832168
ទៅកាន់ទំព័រ៖