ព្រះត្រៃបិដក ភាគ ១៧
            
        
        
            
            
                
                 [១៤១] ព្រះបាទបាយាសិរាជញ្ញៈ ត្រាស់ថា ព្រះកស្សបៈដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំនៅតែមានសេចក្ដីយល់ឃើញក្នុងហេតុនុ៎ះ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមានទេ ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ ដែលនាំឲ្យមហាបពិត្រមានសេចក្តីយល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដូច្នេះ តើមានឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយ ដែលនាំឲ្យខ្ញុំមានសេចក្តីយល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ មានដែរ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួកមិត្ត អាមាត្យ និងញាតិសាលោហិត របស់ខ្ញុំក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក និយាយញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្តគុំគួន មានសេចក្តីយល់ខុស ពួកមិត្រអាមាត្យជាដើមនោះ លុះសម័យក្រោយមក
            
            
         
        
            
                ID: 636816315261544468 
                
            
            
                ទៅកាន់ទំព័រ៖