ព្រះត្រៃបិដក ភាគ ១៧

នែអ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​មែន​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​មក​ប្រាប់​យើង​ផង​ថា​ ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មាន​ ​ដោយហេតុនេះ​ ​ព្រោះថា​ ​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ជា​បុគ្គល​ដែល​ខ្ញុំ​គួរ​ជឿ​ ​ខ្ញុំ​គួរ​ទទួល​ស្តាប់​ពាក្យ​បាន​ ​ហេតុ​ណា​ដែល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​បានឃើញ​ហើយ​ ​ហេតុ​នុ៎ះ​ ​នឹង​ទុកដូចជា​ខ្ញុំ​បានឃើញ​ ​ចំពោះខ្លួន​ឯង​ដែរ​ ​ពួក​អាមាត្យ​ទាំងនោះ​ ​ទទួល​តប​ពាក្យ​របស់ខ្ញុំ​ថា​ ​ព្រះករុណា​វិសេស​ ​ដូច្នេះហើយ​ ​(​ស្លាប់​ទៅ​)​ ​តែ​មិនឃើញ​មក​ប្រាប់​ ​ទាំង​មិន​បញ្ជូន​បំរើ​មក​ឡើយ​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បរិយាយ​នេះឯង​ ​ដែល​នាំឲ្យ​ខ្ញុំ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។​
 [​១៤២​]​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​បើ​ដូច្នោះ​ ​អាត្មាភាព​នឹង​ត្រឡប់​សួរ​មហា​បពិត្រ​ ​ក្នុង​បរិយាយ​នុ៎ះ​វិញ​ ​ប្រស្នា​នេះ​ ​ពេញព្រះហឫទ័យ​មហា​បពិត្រ​យ៉ាងណា​ ​សូម​មហា​បពិត្រ​ ​ព្យាករ​ប្រស្នា​នោះ​ ​យ៉ាងនោះ​ចុះ
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636816315829106930
ទៅកាន់ទំព័រ៖