ព្រះត្រៃបិដក ភាគ ១៧

អាត្មាអញ​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​យក​ទារក​នេះ​ ​ទៅ​ឯ​អាស្រម​ ​ថែទាំ​ ​ចិញ្ចឹម​ឲ្យ​ចំរើន​ឡើង​។​ ​ទើប​ជដិល​អ្នកបម្រើ​ភ្លើង​នោះ​ ​នាំ​យក​ទារក​នោះ​ ​ទៅ​អាស្រម​ ​ថែទាំ​ ​ចិញ្ចឹម​ឲ្យ​ចំរើន​ឡើង​។​ ​ក្នុង​កាលដែល​ទារក​នោះ​ ​មាន​អាយុ១០ឆ្នាំ​ ​ឬ១២ឆ្នាំ​ ​ទើប​ជដិល​អ្នកបម្រើ​ភ្លើង​នោះ​ ​មាន​ករណីយកិច្ច​មួយ​កើតឡើង​ ​ក្នុង​ជនបទ​។​ ​ទើប​ជដិល​អ្នកបម្រើ​ភ្លើង​នោះ​ ​បាន​ផ្តាំ​នឹង​ទារក​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បា​ ​អញ​ប្រាថ្នា​នឹង​ទៅកាន់​ជនបទ​ ​នែ​បា​ ​ត្រូវ​ឯង​បម្រើភ្លើង​ ​ប្រុង​ ​កុំ​ឲ្យ​ភ្លើង​របស់​ឯង​រលត់​ឡើយ​ ​បើ​ជួនជា​ភ្លើង​របស់​ឯង​រលត់​ ​កាំបិត​នេះ​ ​ឧស​នេះ​ ​ឈើ​ពំនួតភ្លើង​នេះ​ ​មាន​ ​ត្រូវ​ឯង​យក​ទៅ​បង្កាត់ភ្លើង​ ​ហើយ​បម្រើភ្លើង​ ​(​កុំខាន​)​។​ ​លំដាប់នោះ​ ​ជដិល​អ្នកបម្រើ​ភ្លើង​នោះ​ ​ផ្តែផ្តាំ​ទារក​យ៉ាងនេះ​ហើយ​ ​ក៏​ទៅកាន់​ជនបទ​។​ ​ទារក​នោះ​ ​កំពុងតែ​ខ្វល់ខ្វាយ​ដោយ​ល្បែង​ ​ភ្លើង​ក៏​រលត់​អស់​។​ ​ទើប​ទារក​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បិតា​បាន​ផ្តាំ​អាត្មាអញ​ ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636816326651945961
ទៅកាន់ទំព័រ៖