ព្រះត្រៃបិដក ភាគ ១៧

ទិសទី២​ ​ទិសទី៣​ ​ទិសទី៤​ ​ក៏​ដូច​ៗ​គ្នា​។​ ​ទ្រង់​មានព្រះហឫទ័យ​ប្រកបដោយ​ឧបេក្ខា​ ​ជា​ធម្មជាត​ធំ​ទូលាយ​ ​ជា​មហ​គ្គ​តៈ​ ​មាន​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ ​ដែល​មាន​សត្វ​ទាំងអស់​ ​ដោយ​យក​ខ្លួនឯង​ ​ប្រៀប​នឹង​សត្វ​ទាំងអស់​ ​ក្នុង​ទិស​ទាំងពួង​ ​គឺ​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិ​សតូចៗ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១៩​]​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​មាន​នគរ៨៤០០០​ ​មា​នកុ​សាវ​តី​រាជធានី​ជា​ប្រធាន​ ​ទ្រង់​មាន​ប្រាសាទ៨៤០០០​ ​មាន​ធម្ម​ប្រាសាទ​ជា​ប្រធាន​ ​ទ្រង់​មាន​ប្រាសាទ​កំពូល៨៤០០០​ ​មាន​កូ​ដាការ​ដ្ឋាន​ប្រាសាទ​ជា​ប្រធាន​ ​ទ្រង់​មាន​បល្លង្ក៨៤០០០​ ​សុទ្ធសឹង​ជា​មាស​ ​ប្រាក់​ ​ភ្លុក​ ​កែវមរកត​ ​ដែល​ក្រាល​ដោយ​សំពត់​ធ្វើ​ពី​រោមសត្វ​ ​មាន​រូប​សត្វ​សាហាវ​ ​ក្រាល​ដោយ​សំពត់​ធ្វើ​ពី​រោមសត្វ​មាន​ពណ៌ស​ ​ក្រាល​ដោយ​សំពត់​ធ្វើ​ពី​រោមសត្វ​មាន​ផ្កា​ចង្កោម​ ​ក្រាល​ដោយ​កម្រាល​ស្បែក​ប្រើស​យ៉ាង​ល្អ​ ​មាន​ខ្នើយ​ពណ៌ក្រហម​ទាំងសងខាង​ ​ព្រមទាំង​មាន​ពិតាន​ក៏​ពណ៌ក្រហម​ទាំងសងខាង​ ​ទ្រង់​មាន​ដំរី៨៤០០០​ ​មាន​ដំរី​ឈ្មោះ​ឧបោសថ​នាគរាជ​ជា​ប្រធាន​ ​សឹង​មាន​គ្រឿងអលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​ទ្រង់​មាន​សេះ​ ​៨៤០០០​ ​មាន​សេះ​ឈ្មោះ​វលាហក​អស្សរាជ​ ​ជា​ប្រធាន​ ​សឹង​មាន​គ្រឿងអលង្ការ​មាស​ ​មាន​ទង់​មាស​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636816169932902145
ទៅកាន់ទំព័រ៖