ព្រះត្រៃបិដក ភាគ ១៧
មានការចិញ្ចឹមជីវិតត្រូវ មានសេចក្តីព្យាយាមត្រូវ មានសតិត្រូវ មានសមាធិត្រូវ ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង ទើបមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងធំដុំ ជាយញ្ញវិធីមានគុណផ្សាយទៅច្រើន។
[១៦៧] គ្រានោះឯង ស្តេចបាយាសិរាជញ្ញៈ បានផ្តើមដំកល់ទាន ចំពោះសមណព្រាហ្មណ៍ មនុស្សកំសត់ អ្នកដើរផ្លូវ អ្នកពណ៌នាគុណ និងយាចកទាំងឡាយ។ ក្នុងទាននោះឯង ស្តេចបាយាសិរាជញ្ញៈ តែងឲ្យភោជនមានសភាពយ៉ាងនេះ គឺបាយចុងអង្ករ មានជ្រក់ជាគំរប់ពីរ និងសំពត់សាច់គគ្រាត មានជាយដ៏ក្រាស់។ ឯក្នុងការឲ្យនោះ មានមាណពម្នាក់ ឈ្មោះឧត្តរៈ ជាអ្នកចាត់ចែងទាន ឧត្តរមាណពនោះ ឲ្យទាន ហើយឧទ្ទិសយ៉ាងនេះថា ដោយការឲ្យទាននេះ សូមឲ្យខ្ញុំបានជួបនឹងស្តេចបាយាសិរាជញ្ញៈតែក្នុងលោកនេះចុះ សូមកុំឲ្យជួបទៅក្នុងលោកខាងមុខទៀតឡើយ។ ស្តេចបាយាសិរាជញ្ញៈ បានឮដំណឹងថា ឧត្តរមាណពឲ្យទានហើយ ក៏ឧទ្ទិសយ៉ាងនេះថា ដោយការឲ្យទាននេះ សូមឲ្យខ្ញុំបានជួបនឹងស្តេចបាយាសិរាជញ្ញៈតែក្នុងលោកនេះចុះ សូមកុំឲ្យជួបក្នុងលោកខាងមុខឡើយ។ ទើបព្រះបាទបាយាសិរាជញ្ញៈ ត្រាស់ឲ្យហៅ ឧត្តរមាណពមក
ID: 636816333731000860
ទៅកាន់ទំព័រ៖