ព្រះត្រៃបិដក ភាគ ១៧
លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះពិតមែន តែចួនគ្រោះល្អ បានលោកម្ចាស់ព្រះនាមកុមារកស្សប បានដោះខ្ញុំឲ្យរួចចាកទិដ្ឋិអាក្រក់នុ៎ះហើយ។ នែអ្នកដ៏មានអាយុ ចុះចំណែកឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទានរបស់អ្នកនោះ តើទៅកើតក្នុងទីណា។ បពិត្រលោកដ៏ចំរើន ឧត្តរមាណព ដែលជាអ្នកខ្វល់ខ្វាយ ក្នុងទានរបស់ខ្ញុំ បានឲ្យទានដោយគោរព ឲ្យទានដោយដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិនបានបោះឲ្យ លុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើតក្នុងឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស បពិត្រលោកដ៏ចំរើន ចំណែកខាងខ្ញុំឲ្យទានដោយមិនគោរព ឲ្យទានមិនបានឲ្យដោយដៃខ្លួនឯង ឲ្យទានដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពមក ក៏បានមកកើតក្នុង សេរីសកវិមាន ជាវិមានស្ងាត់ ជាមួយនឹងពួកទេវតាក្នុងជាន់ចាតុម្មហារាជិកៈ បពិត្រព្រះគវម្បតិដ៏ចំរើន បើដូច្នោះ (ដល់)
ID: 636816334966231511
ទៅកាន់ទំព័រ៖