ព្រះត្រៃបិដក ភាគ ១៧

ធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណភាព​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សេរី​សក​វិមាន​ស្ងាត់​ ​ជាមួយនឹង​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ​ទៅ​ហើយ​ ​ចំណែកខាង​ឧត្តរ​មាណព​ ​ជា​អ្នកចាត់ចែង​ក្នុង​ទាន​ ​របស់​ស្តេច​បា​យា​សិរា​ជញ្ញៈ​នោះ​ ​បាន​ឲ្យ​ទាន​ដោយ​គោរព​ ​ឲ្យ​ទាន​ដោយដៃ​ខ្លួនឯង​ ​ឲ្យ​ទាន​ដោយ​ផ្ចិតផ្ចង់​ ​ឲ្យ​ទាន​ដោយ​មិនបាន​បោះ​ឲ្យ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណភាព​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​ឋាន​សុគតិ​សួគ៌​ទេវលោក​ ​ជាមួយនឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ទៅ​ហើយ​។​ ​

​ចប់​ ​បា​យា​សិរា​ជញ្ញ​សូត្រ​ ​ទី១០​។​
​ឧទ្ទាន​នៃ​មហាវគ្គ​នោះ​គឺ​


​មហា​បទាន​សូត្រ១​ ​មហា​និទាន​សូត្រ១​ ​មហា​បរិនិព្វាន​សូត្រ១​ ​មហា​សុ​ទស្សន​សូត្រ១​ ​ជ​នវ​សភ​សូត្រ១​ ​មហា​គោ​វិន្ទ​សូត្រ១​ ​មហា​សមយ​សូត្រ១​ ​សក្ក​បញ្ហ​សូត្រ១​ ​មហា​សតិ​ប្ប​ដ្ឋាន​សូត្រ១​ ​បា​យា​សិរា​ជញ្ញ​សូត្រ១​ ​(​ទាំង១០សូត្រ​នេះ​)​ ​លោក​ឲ្យ​ឈ្មោះថា​ ​មហាវគ្គ​។​
ថយ | ទំព័រទី ៣៨១
ID: 636816335531743857
ទៅកាន់ទំព័រ៖