ព្រះត្រៃបិដក ភាគ ១៧

ដែល​ព្រះនាង​សុ​ភទ្ទា​ទេវី​គង់នៅ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះនាង​សុ​ភទ្ទា​ទេវី​ ​ទ្រង់​ត្រាស់​ហៅ​បរិនាយក​រ័តន៍​មក​ថា​ ​ម្នាល​បរិនាយក​រ័តន៍​សំឡាញ់​ ​អ្នក​ចូរ​ទៅ​រៀបចំ​ចតុរង្គសេនា​ ​(​ឲ្យ​យើង​)​ ​ដ្បិត​យើង​ខាន​បាន​ជួប​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​អស់​កាលយូរ​មក​ហើយ​ ​យើង​នឹង​ចូល​ទៅ​គាល់​ ​ដើម្បីនឹង​ឲ្យបាន​ជួប​ព្រះបាទ​មហា​សុ​ទស្សនៈ​។​ ​ម្នាល​អានន្ទ​ ​បរិនាយក​រ័តន៍​ ​ទទួល​ព្រះរាជ​សវនីយ​របស់​ព្រះនាង​សុ​ភទ្ទា​ទេវី​ថា​ ​បពិត្រ​ព្រះរាជ​ទេវី​ ​យ៉ាងនេះ​ហើយ​ ​ក៏​រៀបចំ​ចតុរង្គសេនា​ ​ហើយ​ក្រាបទូល​ព្រះនាង​សុ​ភទ្ទា​ទេវី​ថា​ ​បពិត្រ​ព្រះ​ទេវី​ ​ចតុរង្គសេនា​របស់​ព្រះនាង​ ​ខ្ញុំ​ព្រះអង្គ​រៀបចំ​ស្រេចហើយ​ ​ឥឡូវនេះ​ ​សូម​ព្រះនាង​សំគាល់​នូវ​កាលដែល​គួរ​នឹង​ស្តេច​ចុះ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះនាង​សុ​ភទ្ទា​ទេវី​ ​មួយអន្លើដោយ​ចតុរង្គសេនា​ ​និង​(​ពួក​)​ស្រីស្នំ​ ​ស្តេច​សំដៅ​ទៅ​រក​ធម្ម​ប្រាសាទ​ ​លុះ​ស្តេច​ចូល​ទៅដល់​ហើយ​ ​ក៏​ឡើង​ទៅកាន់​ធម្ម​ប្រាសាទ​ ​ហើយ​ស្តេច​ចូល​សំដៅ​ទៅ​រក​កូ​ដា​គារ​ដ្ឋាន​ប្រាក់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ទ្រង់ព្រះ​សណ្ឋិត​តោង​មេទ្វារ​ ​នៃ​កូ​ដា​គារ​ដ្ឋាន​ប្រាក់​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636816170917948486
ទៅកាន់ទំព័រ៖