ព្រះត្រៃបិដក ភាគ ១៧

ដោយ​សំពត់​ធ្វើ​ពី​រោមសត្វ​ ​មាន​រូប​សត្វ​សាហាវ​ ​ក្រាល​ដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វ​មាន​ពណ៌ស​ ​ក្រាល​ដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វ​មាន​ផ្កា​ចង្កោម​ ​ក្រាល​ដោយ​កម្រាល​ស្បែក​ប្រើស​យ៉ាង​ល្អ​ ​មាន​ខ្នើយ​ពណ៌ក្រហម​ទាំងសងខាង​ ​ព្រមទាំង​មាន​ពិតាន​ក៏​ពណ៌ក្រហម​ដូចគ្នា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​បល្លង្ក​ទាំង​នុ៎ះ​ ​សូម​ទ្រង់​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរី៨៤០០០របស់​ព្រះអង្គ​នេះ​ ​មាន​ដំរី​ឈ្មោះ​ឧបោសថ​នាគរាជ​ជា​ប្រធាន​ ​សឹង​មាន​អលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​ដំរី​ទាំង​នុ៎ះ​ ​សូម​ទ្រង់​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សេះ​ ​៨៤០០០របស់​ព្រះអង្គ​នេះ​ ​មាន​សេះ​ឈ្មោះ​វលាហក​អស្សរាជ​ ​ជា​ប្រធាន​ ​សឹង​មាន​អលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​សេះ​ទាំង​នុ៎ះ​ ​សូម​ទ្រង់​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636816172215612708
ទៅកាន់ទំព័រ៖