ព្រះត្រៃបិដក ភាគ ១៧

ក្សត្រិយ៍​ទាំង​នុ៎ះ​ ​សូម​ទ្រង់​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​មេគោ៨៤០០០​ ​សម្រាប់​រូត​បង្ហូរ​យក​ទឹកដោះ​ ​របស់​ព្រះអង្គ​នេះ​ ​មាន​ភាជន៍​សំរិទ្ធិ​សម្រាប់​ត្រង​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​មេគោ​ទាំង​នុ៎ះ​ ​សូម​ទ្រង់​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សំពត់៨៤០០០កោដិ​ ​របស់​ព្រះអង្គ​ទាំងនេះ​ ​ជា​សំពត់​ដែល​ត្បាញ​ដោយ​សម្បកឈើ​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​ធ្វើ​ដោយ​កប្បាស​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​ធ្វើ​ដោយ​សូត្រ​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​កម្ពល​ ​គឺ​សំពត់​ដែល​ត្បាញ​ដោយ​រោមសត្វ​ ​មានសាច់​ដ៏​ល្អិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​សំពត់​ទាំង​នុ៎ះ​ ​សូម​ទ្រង់​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ភាជន៍​ក្រយាស្ងោយ​ ​៨៤០០០​ ​របស់​ព្រះអង្គ​ទាំងនេះ​ ​ដែល​ពួក​ពិសេស​ ​នាំ​យក​មក​ថ្វាយ​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​ភាជន៍​ក្រយាស្ងោយ​ទាំង​នុ៎ះ​ ​សូម​ទ្រង់​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​។​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636816172662528271
ទៅកាន់ទំព័រ៖