ព្រះត្រៃបិដក ភាគ ១៧

សូម​ព្រះអង្គ​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បល្លង្ក៨៤០០០​ ​របស់​ព្រះអង្គ​នេះ​ ​សុទ្ធតែ​មាស​ ​ប្រាក់​ ​ភ្លុក​ ​កែវមរកត​ ​ដែល​ក្រាល​ដោយ​សំពត់​ ​ធ្វើ​ដោយ​រោមសត្វ​សាហាវ​ ​ក្រាល​ដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វ​មាន​ពណ៌ស​ ​ក្រាល​ដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វ​មាន​ផ្កា​ចង្កោម​ ​ក្រាល​ដោយ​កម្រាល​ដ៏​ល្អ​ ​ដែល​ធ្វើ​ដោយ​ស្បែក​ប្រើស​ ​មាន​ខ្នើយ​ពណ៌ក្រហម​ទាំងសងខាង​ ​ព្រមទាំង​ពិតាន​ ​ពណ៌ក្រហម​ទាំងសងខាង​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​បល្លង្ក​ទាំង​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរី៨៤០០០​ ​មាន​ដំរី​ឈ្មោះ​ឧបោសថ​នាគរាជ​ ​ជា​ប្រធាន​ ​របស់​ព្រះអង្គ​នេះ​ ​សឹង​មាន​អលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ក្នុង​ដំរី​ទាំង​នុ៎ះ​ចេញ​ ​សូម​ទ្រង់​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សេះ​ ​៨៤០០០របស់​ព្រះអង្គ​នេះ​ ​មាន​សេះ​ឈ្មោះ​វលាហក​អស្សរាជ​ ​ជា​ប្រធាន​ ​សឹង​មាន​អលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​សេះ​ទាំង​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​រថ៨៤០០០របស់​ព្រះអង្គ​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636816174331173712
ទៅកាន់ទំព័រ៖