ព្រះត្រៃបិដក ភាគ ១៧

តថាគត​ ​បាន​កើតជា​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ក្នុង​សម័យ​នោះ​ ​នគរ៨៤០០០​ ​មា​នកុ​សាវ​តី​រាជធានី​ ​ជា​ប្រធាន​នោះ​ ​ជា​របស់​តថាគត​ ​ប្រាសាទ៨៤០០០​ ​មាន​ធម្ម​ប្រាសាទ​ ​ជា​ប្រធាន​នោះ​ ​ជា​របស់​តថាគត​ ​កូ​ដា​គារ​ដ្ឋាន៨៤០០០​ ​មាន​កូ​ដា​គារ​ដ្ឋាន​ប្រាក់​ ​ជា​ប្រធាន​នោះ​ ​ជា​របស់​តថាគត​ ​បល្លង្ក៨៤០០០​ ​ដែល​ជា​មាស​ ​ប្រាក់​ ​ភ្លុក​ ​កែវមរកត​ ​ក្រាល​ដោយ​សំពត់​ ​ធ្វើ​ដោយ​រោមសត្វ​សាហាវ​ ​ក្រាល​ដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វ​មាន​ពណ៌ស​ ​ក្រាល​ដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វ​មាន​ផ្កា​ចង្កោម​ ​ក្រាល​ដោយ​កម្រាល​ដ៏​ល្អ​ ​ដែល​ធ្វើ​ដោយ​ស្បែក​ប្រើស​ ​មាន​ខ្នើយ​ពណ៌ក្រហម​ទាំងសងខាង​ ​ព្រមទាំង​ពិតាន​ ​ក៏​ពណ៌ក្រហម​ទាំងសងខាង​នោះ​ ​ជា​របស់​តថាគត​ ​ដំរី៨៤០០០​ ​មាន​ដំរី​ឈ្មោះ​ឧបោសថ​នាគរាជ​ ​ជា​ប្រធាន​ ​សឹង​មាន​អលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​នោះ​ ​ជា​របស់​តថាគត​ ​សេះ​ ​៨៤០០០​ ​មាន​សេះ​ឈ្មោះ​វលាហក​អស្សរាជ​ ​ជា​ប្រធាន​ ​សឹង​មាន​អលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​នោះ​ ​ជា​របស់​តថាគត​ ​រាជរថ៨៤០០០​ ​មាន​វេជយន្ត​រថ​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636816175264907118
ទៅកាន់ទំព័រ៖