ព្រះត្រៃបិដក ភាគ ១៧

ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៣​ ​តែ​នៅ​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​ស្រាលស្តើង​(​១​)​ ​ពួក​ជន​អ្នក​នៅក្នុង​នា​ទិ​ក​គ្រាម​ ​ជាង៥០០នាក់​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ធ្វើ​មរណកាល​កន្លងទៅ​យូរហើយ​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាវៈ​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មាន​សម្ពោធិ​ ​ជាទី​ប្រព្រឹត្តទៅ​ ​ក្នុង​ខាងមុខ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៣​។​
 [​២៦​]​ ​ពួក​ជន​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ដែល​នៅក្នុង​នា​ទិ​ក​គ្រាម​ ​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ក្នុង​កំណើត​នៃ​បញ្ញា​ ​និង​គតិ​ ​និង​បុណ្យ​ ​ចំពោះ​ពួក​ជន​ដែល​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ធ្វើ​មរណកាល​កន្លងទៅ​យូរហើយ​ ​ក្នុង​ជនបទ​ទាំងឡាយ​ជុំវិញ​ ​គឺ​កាសី​ជនបទ១​ ​កោសល​ជនបទ១​ ​វជ្ជី​ជនបទ១​ ​មល្ល​ជនបទ១​ ​ចេ​តិ​ជនបទ១​ ​វំស​ជនបទ១​ ​កុរុ​ជនបទ១​ ​បញ្ចាល​ជនបទ១​
​(​១​)​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​ធ្ងន់​ ​ក្រាស់​គ្រោតគ្រាត​ ​ព្រះ​សកទាគាមី​ ​លះបង់​បាន​អស់ហើយ​ ​នៅសល់​តែ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​ល្អិត​ស្រាលស្តើង​ ​លោក​លះ​មិនទាន់​អស់​។​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636816178870343337
ទៅកាន់ទំព័រ៖