ព្រះត្រៃបិដក ភាគ ១៧

ព្រះអង្គ​ជា​ធម្មិក​ធម្មរាជ​ ​ទ្រង់​បាន​ធ្វើ​ប្រយោជន៍ឲ្យ​ដល់​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​នៅក្នុង​និគមជនបទ​ ​បានឮ​ថា​ ​ពួក​មនុស្ស​និយាយ​សរសើរ​ព្រះរាជា​នោះ​ថា​ ​ព្រះរាជា​នោះ​ ​ជា​ធម្មិក​ធម្មរាជ​ ​ទ្រង់​ធ្វើ​សេចក្តី​សុខ​ដល់​យើង​ទាំងឡាយ​ ​យ៉ាងនេះ​ហើយ​ ​ទ្រង់​ទិវង្គត​ទៅ​ ​យើង​ទាំងឡាយ​ ​ក៏​នៅជា​សុខសប្បាយ​ ​ក្នុង​ដែន​របស់​ព្រះរាជា​នោះ​ ​ជា​ធម្មិក​ធម្មរាជ​យ៉ាងនេះ​ ​ព្រះរាជា​នោះ​ ​ទ្រង់​ជ្រះថ្លា​ ​ក្នុង​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ទ្រង់​ធ្វើ​នូវ​ការ​បំពេញ​កិច្ច​ក្នុង​សីល​ ​បានឮ​ថា​ ​ពួក​មនុស្ស​នាំគ្នា​និយាយ​យ៉ាងនេះ​ថា​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ព្រះអង្គ​ ​តែង​មាន​ព្រះរាជឱង្ការ​សរសើរ​ព្រះមានព្រះភាគ​ ​ដរាបដល់​មរណកាល​ ​ហើយ​ទ្រង់​ទិវង្គត​ទៅ​ដូច្នេះ​ ​លុះ​ព្រះរាជា​នោះ​ ​ទ្រង់​ទិវង្គត​កន្លងទៅ​យូរហើយ​ ​ព្រះមានព្រះភាគ​ ​មិន​ទ្រង់ព្យាករ​សោះ​ ​ប្រសិនបើ​ទ្រង់ព្យាករ​ ​នូវ​ព្រះរាជា​នោះ​ ​ដោយ​ប្រពៃ​ហើយ​ ​ជន​ច្រើន​នាក់​ ​គប្បី​ជ្រះថ្លា​ ​គប្បី​ទៅកាន់​សុគតិ​ ​ដោយ​សេចក្តី​ជ្រះថ្លា​នោះ​ ​សម្ពោធិញ្ញាណ​របស់​ព្រះមានព្រះភាគ​ ​រមែង​មាននៅ​ក្នុង​ពួក​ជន​ ​ដែល​នៅក្នុង​ដែន​មគធៈ​ ​កាលបើ​សម្ពោធិញ្ញាណ​ ​របស់​ព្រះមានព្រះភាគ​ ​មាននៅ​ក្នុង​ពួក​ជន​ ​ដែល​នៅក្នុង​ដែន​មគធៈ​ណា​ហើយ​ ​ហេតុអ្វី​ ​ព្រះមានព្រះភាគ​ ​មិន​ទ្រង់ព្យាករ​ ​ក្នុង​កំណើត​នៃ​បញ្ញា​ ​និង​គតិ​ ​និង​បុណ្យ​ ​ចំពោះ​ពួក​ជន​ ​អ្នក​នៅក្នុង​ដែន​មគធៈ​នោះ​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ធ្វើ​មរណកាល​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636816179837328646
ទៅកាន់ទំព័រ៖