ព្រះត្រៃបិដក ភាគ ១៧

កាសី​ជនបទ១​ ​កោសល​ជនបទ១​ ​វជ្ជី​ជនបទ១​ ​មល្ល​ជនបទ១​ ​ចេ​តិ​ជនបទ១​ ​វំស​ជនបទ១​ ​កុរុ​ជនបទ១​ ​បញ្ចាល​ជនបទ១​ ​មច្ឆ​ជនបទ១​ ​សុរសេន​ជនបទ១ថា​ ​ជន​ឯណោះ​ ​ទៅ​កើត​ក្នុង​ទីឯណោះ​ ​ជន​ឯណោះ​ ​ទៅ​កើត​ក្នុង​ទីឯណោះ​ ​ពួក​ជន​អ្នក​នៅក្នុង​នា​ទិ​ក​គ្រាម​ ​ជាង៥០នាក់​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ធ្វើ​មរណកាល​កន្លងទៅ​យូរហើយ​ ​មាន​សភាព​ជា​ឱបបាតិក​សត្វ​ ​បរិនិព្វាន​ក្នុង​លោក​នោះ​ ​មាន​សភាវៈ​មិន​ត្រឡប់​ចាកលោក​នោះ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៥​ ​ជា​ចំណែកខាង​ក្រោម​ ​ពួក​ជន​អ្នក​នៅក្នុង​នា​ទិ​ក​គ្រាម​ ​ជាង៩០នាក់​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ធ្វើ​មរណកាល​កន្លងទៅ​យូរហើយ​ ​ជាស​ក​ទា​គាមិ​បុគ្គល​ ​នឹង​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៣​ ​តែ​នៅ​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ស្រាលស្តើង​ ​ពួក​ជន​អ្នក​នៅក្នុង​នា​ទិ​ក​គ្រាម​ ​ជាង៥០០នាក់​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ធ្វើ​មរណកាល​កន្លងទៅ​យូរហើយ​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាវៈ​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មាន​សម្ពោធិ​ ​ជាទី​ប្រព្រឹត្តទៅ​ ​ក្នុង​ខាងមុខ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៣​ ​ពួក​ជន​អ្នក​នៅក្នុង​នា​ទិ​ក​គ្រាម​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636816180296694920
ទៅកាន់ទំព័រ៖