ព្រះត្រៃបិដក ភាគ ១៧
ឥទ្ធិបាទទាំង៤នេះឯង ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឫទ្ធិឲ្យច្រើន ដើម្បីធ្វើឫទ្ធិឲ្យវិសេសឡើង ដើម្បីធ្វើឫទ្ធិឲ្យប្លែកៗ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបីជាសមណៈ ឬព្រាហ្មណ៍ បានហើយនូវឥទ្ធិវិធៈ
(១) មានច្រើនប្រការ ក្នុងអតីតកាល ពួកជនទាំងអស់នោះ បានហើយ ព្រោះបានចំរើននូវឥទ្ធិបាទទាំង៤នេះឯង ព្រោះបានធ្វើនូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបីជាសមណៈ ឬព្រាហ្មណ៍ ដែលនឹងបាននូវឥទ្ធិវិធៈ មានច្រើនប្រការ ក្នុងអនាគតកាល ពួកជនទាំងអស់នោះ ក៏នឹងបាន ព្រោះបានចំរើននូវឥទ្ធិបាទទាំង៤នេះឯង ព្រោះបានធ្វើនូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបីជាសមណៈ ឬព្រាហ្មណ៍ បានហើយនូវឥទ្ធិវិធៈ មានច្រើនប្រការ ក្នុងបច្ចុប្បន្ននេះ ពួកជនទាំងអស់នោះ ក៏រមែងបាន ព្រោះបានចំរើននូវឥទ្ធិបាទទាំង៤នេះឯង ព្រោះបានធ្វើនូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា ឃើញឫទ្ធានុភាព មានសភាពដូច្នេះនេះ របស់យើងដែរឬទេ។ ពួកទេវតាឆ្លើយតបថា បពិត្រមហាព្រហ្ម អើ ឃើញដែរ។ សនង្កុមារព្រហ្ម និយាយថា
(១) ចំណែកនៃឫទ្ធិ
ID: 636816188749408387
ទៅកាន់ទំព័រ៖