ព្រះត្រៃបិដក ភាគ ១៧

ដោយ​ធម៌​ជា​បរិវារ​ផង​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សម្មាសង្កប្បៈ​ ​រមែង​មានដល់​បុគ្គល​ ​ដែល​ឋិតនៅ​ក្នុង​សម្មាទិដ្ឋិ​ ​សម្មាវាចា​ ​រមែង​មានដល់​បុគ្គល​ ​ដែល​ឋិតនៅ​ក្នុង​សម្មាសង្កប្បៈ​ ​សម្មា​កម្មន្តៈ​ ​រមែង​មានដល់​បុគ្គល​ ​ដែល​ឋិតនៅ​ក្នុង​សម្មាវាចា​ ​សម្មាអាជីវៈ​ ​រមែង​មានដល់​បុគ្គល​ ​ដែល​ឋិតនៅ​ក្នុង​សម្មា​កម្មន្តៈ​ ​សម្មា​វាយាមៈ​ ​រមែង​មានដល់​បុគ្គល​ ​ដែល​ឋិតនៅ​ក្នុង​សម្មាអាជីវៈ​ ​សម្មាសតិ​ ​រមែង​មានដល់​បុគ្គល​ ​ដែល​ឋិតនៅ​ក្នុង​សម្មា​វាយាមៈ​ ​សម្មាសមាធិ​ ​រមែង​មានដល់​បុគ្គល​ ​ដែល​ឋិតនៅ​ក្នុង​សម្មាសតិ​ ​សម្មា​ញាណៈ​(​១​)​ ​រមែង​មានដល់​បុគ្គល​ ​ដែល​ឋិតនៅ​ក្នុង​សម្មាសមាធិ​ ​សម្មា​វិមុត្តិ​(​២​)​ ​រមែង​មានដល់​បុគ្គល​ ​ដែល​ឋិតនៅ​ក្នុង​សម្មា​ញាណៈ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​បុគ្គល​កាលបើ​ពោល​ដោយ​ប្រពៃ​ ​គប្បី​ពោល​នូវ​ពាក្យ​ថា​ ​ព្រះ​បរិយត្តិធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ហើយ​ ​ដោយ​ល្អ​ ​ព្រះ​នព​លោកុត្តរធម៌​ ​ដែល​ព្រះ​អរិយបុគ្គល​ទាំងពួង​ ​ដឹង​ពិត​ ​ឃើញ​ពិត​ ​ជា​ធម៌​ឲ្យផល​ ​មិន​រង់ចាំ​កាល​ ​ជា​ធម៌​គួរ​ដល់​ឯ​ហិប​ស្ស​វិធី​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​វិញ្ញូ​ជន​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ ​ក្នុងចិត្ត​នៃ​ខ្លួន​ ​ទ្វារ​នៃ​ព្រះនិព្វាន​នោះ​របើក​ហើយ​។​ ​
​(​១​)​ ​សេចក្តី​ដឹង​ដោយ​ប្រពៃ​ ​បាន​ដល់​មគ្គ​ញាណ​ ​ផលញាណ​។​ ​(​២​)​ ​ការ​រួច​ស្រឡះ​ចាក​អាសវៈ​ ​បាន​ដល់​មគ្គ​វិមុត្តិ​ ​ផល​វិមុត្តិ​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636816192615719528
ទៅកាន់ទំព័រ៖