ព្រះត្រៃបិដក ភាគ ១៨

សុត្តន្ត​បិដក​ ​ទីឃនិកាយ​ ​
​បញ្ច​ម​ភាគ​
​បា​ដិក​វគ្គ​


​សូម​នមស្ការ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​

​បា​ដិក​សូត្រ​ ​ទី១​

 ​[​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អនុ​ប្បិ​យ​និគម​ ​របស់​ពួក​មល្ល​ជន​ ​ក្នុង​មល្ល​ជនបទ​។​ ​គ្រានោះ​ឯង​ ​វេលា​ព្រឹកព្រហាម​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​និង​បាត្រ​ ​ចីវរ​ ​ទ្រង់​ពុទ្ធដំណើរ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​អនុ​ប្បិ​យ​និគម​។​ ​ពេលនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​ព្រះតម្រិះ​យ៉ាងនេះ​ថា​ ​ការ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​អនុ​ប្បិ​យ​និគម​ ​ក៏​នៅព្រឹកពេក​ណាស់​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​ចូល​ទៅ​រក​បរិ​ព្វា​ជ​ក​ ​ជា​ភ​គ្គ​វ​គោត្រ​ ​ក្នុង​អារាម​នៃ​បរិ​ព្វា​ជ​ក​ ​ជា​ភ​គ្គ​វ​គោត្រ​សិន​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ចូល​ទៅ​រក​បរិ​ព្វា​ជ​ក​ ​ជា​ភ​គ្គ​វ​គោត្រ​ ​ក្នុង​អារាម​នៃ​បរិ​ព្វា​ជ​ក​ ​ជា​ភ​គ្គ​វ​គោត្រ​។​ ​
ទំព័រទី ១ | បន្ទាប់
ID: 636817139492927806
ទៅកាន់ទំព័រ៖