ព្រះត្រៃបិដក ភាគ ១៨

ព្រះ​បរិយត្តិធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ហើយដោយ​ល្អ​ ​ព្រះ​នវ​លោកុត្តរធម៌​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​ឃើញច្បាស់​ដោយខ្លួនឯង​ ​ជា​ធម៌​ឲ្យ​នូវ​ផល​ ​មិន​រង់ចាំ​កាល​ ​ជា​ធម៌​គួរ​ដល់​ឯ​ហិប​ស្ស​វិធី​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ដោយខ្លួនឯង​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នក​បាន​ពោល​សរសើរគុណ​នៃ​ព្រះធម៌​ ​ក្នុង​វជ្ជិ​គ្រាម​ ​ដោយ​អនេកបរិយាយ​ ​ដូច្នេះ​ឯង​។​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នក​បាន​ពោល​សរសើរគុណ​នៃ​ព្រះសង្ឃ​ ​ក្នុង​វជ្ជិ​គ្រាម​ ​ដោយ​អនេកបរិយាយ​ថា​ ​ពួក​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ដោយ​ប្រពៃ​ ​ពួក​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ដោយ​ត្រង់​ ​ពួក​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ដើម្បី​ព្រះនិព្វាន​ ​ពួក​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ដោយសមគួរ​ ​ពួក​សាវ័ក​នេះ​ ​បើ​រាប់​ជាគូ​ ​បាន៤គូ​ ​បើ​រាប់​រៀងគ្នា​ជា​បរ​សបុ​គ្គ​ល​ ​បាន៨​ ​ពួក​សាវ័ក​របស់​ព្រះមានព្រះភាគ​នេះ​ ​លោក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​អំពី​ចម្ងាយ​ ​ហើយ​បូជា​ ​លោក​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​លោក​គួរ​ទទួល​នូវ​ទាន​ ​ដែល​បុគ្គល​ជឿ​នូវ​កម្ម​ ​និង​ផល​នៃ​កម្ម​ ​ហើយ​បូជា​ ​លោក​គួរ​ដល់​អញ្ជលិកម្ម​ ​លោក​ជា​បុញ្ញក្ខេត្ត​ ​នៃ​សត្វលោក​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636817142136008982
ទៅកាន់ទំព័រ៖