ព្រះត្រៃបិដក ភាគ ១៨
អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ រមែងរលឹកឃើញខន្ធបញ្ចកៈ ដែលអាស្រ័យនៅអំពីមុន បានច្រើនជាតិ ព្រមទាំងអាការៈ
(១) ព្រមទាំងឧទ្ទេសៈ
(២) ដោយប្រការដូច្នេះ។ ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នោះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើយ៉ាងនេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ឈ្មោះថា ដល់កំពូលធម៌ ឬដល់ខ្លឹមធម៌នៅឡើយទេ បានដល់ត្រឹមតែ ស្រាយ របស់ធម៌ ប៉ុណ្ណោះទេ។
[២៨] និគ្រោធបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង បពិត្រព្រះអង្គដ៏ចំរើន
(១) អដ្ឋកថា ថា គឺរូប និងអាហារជាដើម។ (២) គឺឈ្មោះ និងគោត្រកូល។
ID: 636817168340107771
ទៅកាន់ទំព័រ៖