ព្រះត្រៃបិដក ភាគ ១៨
សូមព្រះមានព្រះភាគ សំដែងឲ្យដល់កំពូល ឲ្យដល់ខ្លឹមសាររបស់ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសតែម្តង ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្ត ក្នុងលោកនេះ ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូចម្តេច។បេ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង ក៏រមែងមានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួនជាអ្នកមានតបវត្ត។ គេខំប្រឹងបំពេញសីល មិនត្រឡប់មកដើម្បីភេទថោកទាប។ គេអាស្រ័យសេពសេនាសនៈស្ងាត់។បេ។ គេលះនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេស ជាគ្រឿងធ្វើប្រាជ្ញាឲ្យថយកំលាំង មានចិត្តប្រកបដោយមេត្តា។បេ។ សម្រេចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយឧបេក្ខា ដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ។ គេរមែងរលឹកឃើញខន្ធបញ្ចកៈ ដែលបានអាស្រ័យនៅអំពីមុន ជាច្រើនជាតិ គឺមួយជាតិខ្លះ ពីរជាតិខ្លះ។បេ។ រមែងរលឹកឃើញនូវខន្ធបញ្ចកៈ ដែលអាស្រ័យនៅអំពីមុន ជាច្រើនជាតិ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសៈ ដោយប្រការដូច្នេះ។ គេមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុមនុស្សសាមញ្ញ បានឃើញនូវសត្វទាំងឡាយ
ID: 636817168576581296
ទៅកាន់ទំព័រ៖