ព្រះត្រៃបិដក ភាគ ១៨
ដែលកំពុងច្យុត និងចាប់បដិសន្ធិ ដ៏ទាបថោក និងឧត្តម មានទ្រង់ទ្រាយល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ រមែងដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវពួកព្រះអរិយបុគ្គល ជាមច្ឆាទិដ្ឋិ សមាទាននូវមិច្ឆាទិដ្ឋិកម្ម សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ចំណែកខាងសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតឯសុគតិលោក គឺសួគ៌ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុមនុស្សសាមញ្ញ រមែងឃើញ នូវសត្វទាំងឡាយ កំពុងច្យុត និងចាប់បដិសន្ធិ ដ៏ទាបថោក និងឧត្តម មានទ្រង់ទ្រាយល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។
ID: 636817168846386728
ទៅកាន់ទំព័រ៖