ព្រះត្រៃបិដក ភាគ ១៨

បាន​ជា​លោក​ ​តែង​អាស្រ័យ​សេនាសនៈ​ដ៏​ស្ងាត់​ប៉ុណ្ណោះ​ ​ដូច​មេគោ​ខ្វាក់ភ្នែក​ម្ខាង​ ​តែង​ត្រាច់​ទៅ​តែ​ខាង​ៗ​ ​ជុំវិញ​ ​តែង​គប់​រកតែ​ទីស្ងាត់​ប៉ុណ្ណោះ​ ​ដូចម្តេច​មិញ​ ​ប្រាជ្ញា​របស់​ព្រះសមណគោតម​ ​វិនាស​បាត់បង់​ទៅ​ ​ក្នុង​ផ្ទះ​ស្ងាត់​ទៅ​ហើយ​ ​ព្រះសមណគោតម​ ​មិន​ហ៊ាន​ចូលកាន់​បរិស័ទ​ ​មិន​អាច​ធ្វើការ​ចរចា​នឹង​អ្នកដទៃ​បានទេ​ ​បាន​ជា​លោក​តែង​អាស្រ័យ​នៅតែ​ក្នុង​សេនាសនៈ​ស្ងាត់​ ​ដូច្នោះឯង​ ​នែ​គហបតិ​ ​ល្បងមើល​ចុះ​ ​(​ប្រសិនបើ​)​ ​ព្រះសមណគោតម​ ​គប្បី​មកកាន់​បរិស័ទ​នេះ​ ​(​មែន​)​ ​ពួក​យើង​គួរ​សាកសួរ​លោក​មួយ​ប្រស្នា​ល្បងមើល​ដែរ​ ​ពួក​យើង​ត្រូវ​ចាប់​បង្វិល​ព្រះសមណគោតម​នោះ​ ​ឲ្យ​ដូច​គេ​ចាប់​បង្វិល​ឆ្នាំង​ទទេ​ ​(​មិនខាន​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ស្រាប់តែ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ​ ​ស្តេច​ដល់​មក​ក្នុង​ទីនេះ​ ​អើ​ឥឡូវនេះ​ដល់ហើយ​ ​ចូរ​លោក​ធ្វើ​ព្រះអង្គ​ ​ឲ្យ​ជា​អ្នក​មិន​ហ៊ាន​ចូល​មកកាន់​បរិស័ទ​ចុះ​ ​ចូរ​លោក​ធ្វើ​ព្រះអង្គ​ ​ឲ្យ​ដូច​មេគោ​ខ្វាក់ភ្នែក​ម្ខាង​ ​ដែល​ត្រាច់​ទៅ​តែ​ខាង​ៗ​ ​ជុំវិញ​ចុះ​ ​ចូរ​លោក​សាកសួរ​ព្រះអង្គ​ ​ដោយ​ប្រស្នា​ចុះ​ ​ចូរ​លោក​បង្វិល​ព្រះសមណគោតម​នោះ​ ​ឲ្យ​ដូចជា​គេ​ចាប់​បង្វិល​ឆ្នាំង​ទទេ​ចុះ​។​ ​កាល​សន្ធាន​គហបតិ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​អង្គុយ​នៅតែ​ស្ងៀម​ ​អៀនខ្មាស​ ​ឱនក​ ​ដាក់មុខជ្រប់​ស្រពោន​ ​ទ័ល​ប្រាជ្ញា​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636817169550046975
ទៅកាន់ទំព័រ៖