ព្រះត្រៃបិដក ភាគ ១៨
[៣០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា និគ្រោធបរិព្វាជក អង្គុយនៅស្ងៀម អៀនខ្មាស ឱនក ដាក់មុខជ្រប់ស្រពោន ទ័លប្រាជ្ញាហើយ ក៏បានត្រាស់សួរនិគ្រោធបរិព្វាជក យ៉ាងនេះថា ម្នាលនិគ្រោធ សំដីនេះ អ្នកបាននិយាយមែនឬ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បាននិយាយសំដីនេះពិតមែន តាមដែលខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកបានឮពួកបរិព្វាជកព្រឹទ្ធាចារ្យមានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា ក្នុងកាលកន្លងទៅហើយ ព្រះសម្មាសម្ពុទ្ធទាំងឡាយដ៏មានព្រះភាគនោះ ទ្រង់ជួបជុំសមាគម ហើយបន្លឺសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបនូវតិរច្ឆានកថា ជាច្រើនយ៉ាង គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យ ដែលឥតប្រយោជន៍ ថា ដូច្នេះខ្លះ ដូច្នោះខ្លះ ដូចជាអ្នកដែលរួមអាចារ្យផងគ្នា ក្នុងកាលឥឡូវនេះ យ៉ាងនេះដែរឬ ឬថា ព្រះមានព្រះភាគទាំងនោះ
ID: 636817169773579760
ទៅកាន់ទំព័រ៖