ព្រះត្រៃបិដក ភាគ ១៨
រកខេត្តដទៃក្រៃលែងជាងគ្មាន ម្នាលសុនក្ខត្តៈ អ្នកបានពោលសរសើគុណនៃព្រះសង្ឃ ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយ ដូច្នេះឯង។ ម្នាលសុនក្ខត្តៈ តថាគត នឹងប្រាប់ដល់អ្នកឯង ម្នាលសុនក្ខត្តៈ តថាគតនឹងពន្យល់ឲ្យអ្នកដឹង ម្នាលសុនក្ខត្តៈ មុខជានឹងមានអ្នកផងស្តីឲ្យអ្នកថា សុនក្ខត្តលិច្ឆវិបុត្រ មិនអាចនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសមណគោតមបានឡើយ លុះដល់គាត់មិនអាច (នឹងប្រព្រឹត្តព្រហ្មចរិយធម៌) ក៏ពោលលាសិក្ខា ហើយនឹងត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ ម្នាលសុនក្ខត្តៈ ខ្លួនអ្នក មុខជានឹងមានអ្នកផងស្តីឲ្យ យ៉ាងដូច្នេះមិនខាន។ ម្នាលភគ្គវៈ សុនក្ខត្តលិច្ឆវិបុត្រ លុះដល់តថាគតស្តីថាឲ្យយ៉ាងនេះ ក៏គេចចេញ ចាកធម្មវិន័យនេះបាត់ទៅ ដូចសត្វដែលទៅកើតក្នុងអបាយ ឬទៅកើតក្នុងនរក។
[៤] ម្នាលភគ្គវៈ សម័យមួយ តថាគតនៅក្នុងឧត្តរកានិគម របស់ពួកជនថូលុ ក្នុងថូលុជនបទឯណោះ។ ម្នាលភគ្គវៈ ក្នុងបុព្វណ្ហសម័យ តថាគតស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ មានសុនក្ខត្តលិច្ឆវិបុត្រ ជាបច្ឆាសមណៈ ដើរចូលទៅបិណ្ឌបាត ក្នុងឧត្តរកានិគម។ ក៏សម័យនោះឯង
ID: 636817142418925164
ទៅកាន់ទំព័រ៖