ព្រះត្រៃបិដក ភាគ ១៨

តថាគត​នឹង​សំដែងធម៌​ ​បុគ្គល​នោះ​ ​កាលបើ​ប្រតិបត្តិ​តាម​ធម៌​ ​ដែល​តថាគត​ប្រៀនប្រដៅ​ហើយ​ ​ពួក​កុលបុត្រ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​បានសម្រេច​សម្រាន្ត​នៅ​ ​(​ដោយ​ឥរិយាបថ​ទាំង៤​)​ ​អស់៦ឆ្នាំ​។​ ​៥ឆ្នាំ​។​ ​៤ឆ្នាំ​។​ ​៣ឆ្នាំ​។​ ​២ឆ្នាំ​។​ ​១ឆ្នាំ​។​ ​ម្នាល​និគ្រោធ​ ​១ឆ្នាំ​ចូរ​លើកទុក​ចុះ​។​ ​បុរស​ជា​អ្នកប្រាជ្ញ​ ​ជា​អ្នក​មិន​អួតអាង​ ​មិន​មាន​មាយា​ ​ប្រកបដោយ​ជាតិ​ជា​អ្នក​ត្រង់​ ​ចូរ​មក​ចុះ​ ​តថាគត​នឹង​ប្រដៅ​ ​តថាគត​នឹង​សំដែងធម៌​ ​បុគ្គល​នោះ​ ​កាលបើ​ប្រតិបត្តិ​តាម​ធម៌​ ​ដែល​តថាគត​ប្រៀនប្រដៅ​ហើយ​ ​ពួក​កុលបុត្រ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​បានសម្រេច​សម្រាន្ត​នៅ​ ​(​ដោយ​ឥរិយាបថ​ទាំង៤​)​ ​អស់៧ខែ​។​ ​ម្នាល​និគ្រោធ​ ​៧ខែ​ចូរ​លើកទុក​ចុះ​។​ ​៦ខែ​។​ ​៥ខែ​។​ ​៤ខែ​។​ ​៣ខែ​។
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636817170764486437
ទៅកាន់ទំព័រ៖