ព្រះត្រៃបិដក ភាគ ១៨

២ខែ​។​ ​១ខែ​។​ ​កន្លះ​ខែ​។​ ​ម្នាល​និគ្រោធ​ ​កន្លះ​ខែ​ ​ចូរ​លើកទុក​ចុះ​។​ ​បុរស​ជា​អ្នកប្រាជ្ញ​ ​ជា​អ្នក​មិន​អួតអាង​ ​មិន​មាន​មាយា​ ​ប្រកបដោយ​ជាតិ​ជា​អ្នក​ត្រង់​ ​ចូរ​មក​ចុះ​ ​តថាគត​នឹង​ប្រដៅ​ ​តថាគត​នឹង​សំដែងធម៌​ ​បុគ្គល​នោះ​ ​កាលបើ​ប្រតិបត្តិ​តាម​ធម៌​ ​ដែល​តថាគត​ប្រៀនប្រដៅ​ហើយ​ ​ពួក​កុលបុត្រ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​បានសម្រេច​សម្រាន្ត​នៅ​ ​(​ដោយ​ឥរិយាបថ​ទាំង៤​)​ ​អស់៧ថ្ងៃ​។​ ​ម្នាល​និគ្រោធ​ ​សមតែ​អ្នកមាន​គំនិត​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​បាន​ជា​និយាយ​យ៉ាងនេះ​ ​ព្រោះ​ចង់បាន​កូនសិស្ស​។​ ​ម្នាល​និគ្រោធ​ ​តែថា​ ​អ្នក​មិន​ត្រូវ​ឃើញ​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ឡើយ​ ​អ្នកណា​ជា​អាចារ្យ​របស់​ពួក​អ្នក​ ​អ្នកនោះ​ ​ចូរ​នៅជា​អាចារ្យ​របស់​ពួក​អ្នក​ដដែល​ចុះ​។​ ​ម្នាល​និគ្រោធ​ ​មួយទៀត​ ​សមតែ​អ្នកមាន​គំនិត​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ប្រា​ថ្នា​ដើម្បី​ញុំាង​ពួក​យើង​ ​ឲ្យ​កក្រើក​ចាក​ឧទ្ទេស​ ​ទើបបាន​ត្រាស់​យ៉ាងនេះ​។​ ​ម្នាល​និគ្រោធ​ ​តែថា​ ​អ្នក​មិន​ត្រូវ​ឃើញ​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ឡើយ​ ​ឧទ្ទេស​ណា​ជា​របស់​អ្នក
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636817170986579140
ទៅកាន់ទំព័រ៖