ព្រះត្រៃបិដក ភាគ ១៨

ឧទ្ទេស​នោះ​ ​ក៏​នៅជា​ឧទ្ទេស​របស់​អ្នក​ដដែល​ចុះ​។​ ​ម្នាល​និគ្រោធ​ ​មួយទៀត​ ​សមតែ​អ្នកមាន​គំនិត​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ប្រា​ថ្នា​ដើម្បី​ញុំាង​ពួក​យើង​ ​ឲ្យ​កក្រើក​ចាក​អាជីវៈ​ ​ទើបបាន​ត្រាស់​យ៉ាងនេះ​។​ ​ម្នាល​និគ្រោធ​ ​អ្នក​មិន​ត្រូវ​ឃើញ​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ឡើយ​ ​អាជីវៈ​ណា​ជា​របស់​អ្នក​ ​អាជីវៈ​នោះ​ ​ក៏​នៅជា​អាជីវៈ​របស់​អ្នក​ដដែល​ចុះ​។​ ​ម្នាល​និគ្រោធ​ ​មួយទៀត​ ​សមតែ​អ្នកមាន​គំនិត​យ៉ាងនេះ​ថា​ ​ពួក​ធម៌​ណា​ ​ជាអកុសល​ ​រាប់​ចូលក្នុង​អកុសល​របស់​ជន​ ​ដែល​រួម​អាចារ្យ​ផងគ្នា​ ​ព្រះសមណគោតម​ ​ប្រាថ្នា​នឹង​ដើម្បី​ញុំាង​ពួក​អ្នក​ ​ឲ្យ​តាំងនៅ​ ​ក្នុង​ធម៌​ទាំងនោះ​ ​ទើបបាន​ត្រាស់​យ៉ាងនេះ​។​ ​ម្នាល​និគ្រោធ​ ​តែថា​អ្នក​មិន​ត្រូវ​ឃើញ​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ឡើយ​ ​ពួក​ធម៌​ជាអកុសល​ ​រាប់​ចូលក្នុង​អកុសល​នោះ​ ​របស់​ជន​រួម​អាចារ្យ​ផងគ្នា​ ​ចូរ​នៅជា​អកុសលធម៌​ដដែល​ចុះ​។​ ​ម្នាល​និគ្រោធ​ ​មួយទៀត​ ​សមតែ​អ្នកមាន​គំនិត​យ៉ាងនេះ​ថា​ ​ពួក​ធម៌​ណា​ជាកុសល​ ​រាប់​ចូលក្នុង​កុសល​ ​របស់​ជន​ជា​អ្នក​រួម​អាចារ្យ​ផងគ្នា​ ​ព្រះសមណគោតម​ ​ប្រា​ថ្នា​ដើម្បី​ញុំាង​ពួក​អ្នក​ ​ឲ្យ​ឃ្លាតចាក​កុសលធម៌​ទាំងនោះ​ ​ទើបបាន​ត្រាស់​យ៉ាងនេះ​។​ ​ម្នាល​និគ្រោធ​ ​តែថា​ ​អ្នក​មិន​ត្រូវ​ឃើញ​ហេតុ​នុ៎ះ​ ​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636817171199841338
ទៅកាន់ទំព័រ៖