ព្រះត្រៃបិដក ភាគ ១៨

យ៉ាងនេះ​ឡើយ​ ​ពួក​ធម៌​ណា​ជាកុសល​រាប់​ចូលក្នុង​កុសល​នោះ​ ​របស់​ពួក​ជន​រួម​អាចារ្យ​ផងគ្នា​ ​ចូរ​នៅជា​កុសលធម៌​ដដែល​ចុះ​។​ ​ម្នាល​និគ្រោធ​ ​តថាគត​បាន​ពោល​យ៉ាងនេះ​ ​ព្រោះ​ចង់បាន​អន្តេវាសិក​ក៏ទេ​ ​មាន​ប្រា​ថ្នា​ដើម្បី​ញុំាង​ពួក​អ្នក​ ​ឲ្យ​កក្រើក​ចាក​ឧទ្ទេស​ ​ទើបបាន​ពោល​យ៉ាងនេះ​ក៏ទេ​ ​មាន​ប្រា​ថ្នា​ដើម្បី​ញុំាង​ពួក​អ្នក​ ​ឲ្យ​កក្រើក​ចាក​អាជីវៈ​ ​ទើបបាន​ពោល​យ៉ាងនេះ​ក៏ទេ​ ​ពួក​ធម៌​ណា​ជាអកុសល​ ​រាប់ថាជា​អកុសល​ ​របស់​ពួក​ជន​ដែល​រួម​អាចារ្យ​ផងគ្នា​តថាគត​ប្រា​ថ្នា​ដើម្បី​ញុំាង​ពួក​អ្នក​ ​ឲ្យ​តាំងនៅ​ក្នុង​ធម៌​ទាំងនោះ​ ​ទើបបាន​ពោល​យ៉ាងនេះ​ក៏ទេ​ ​ពួក​ធម៌​ណា​ជាកុសល​ ​រាប់ថាជា​កុសល​ ​របស់​ពួក​ជន​ ​ដែល​រួម​អាចារ្យ​ផងគ្នា​ ​តថាគត​ប្រា​ថ្នា​ដើម្បី​ញុំាង​ពួក​អ្នក​ ​ឲ្យ​ឃ្លាតចាក​ធម៌​ទាំងនោះ​ ​ទើបបាន​ពោល​យ៉ាងនេះ​ក៏ទេ​។​ ​ម្នាល​និគ្រោធ​ ​មួយទៀត​ ​ពួក​ធម៌​ជាអកុសល​ ​ដែល​បុគ្គល​លះ​មិនទាន់​បាន​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សៅហ្មង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​កើត​ទៀត​ ​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មានទុក្ខ​ ​ជា​ផល​ ​ជា​បច្ច័យ​ ​ដល់​សេចក្តី​កើត​ ​ចាស់​ ​ស្លាប់​ ​ទៅខាងមុខ​ ​តថាគត​សំដែងធម៌​ ​ដើម្បី​លះបង់​នូវ​ធម៌​ ​ជាអកុសល​ទាំងឡាយ​នោះ​។​ ​កាលបើ​ពួក​អ្នកប្រតិបត្តិ​សមគួរ​ហើយ​ ​ធម៌​ទាំងឡាយ​ប្រកបដោយ​សេចក្តី​សៅហ្មង​ ​មុខ​ជា​នឹង​សាបសូន្យ​ទៅ​ ​ធម៌​ទាំងឡាយ​ ​ជាទី​តាំង​នៃ​សេចក្តី​បរិសុទ្ធ​ ​នឹង​ចំរើន​ឡើង​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636817171432404640
ទៅកាន់ទំព័រ៖