ព្រះត្រៃបិដក ភាគ ១៨
ពួកអ្នករាល់គ្នា មុខជានឹងធ្វើឲ្យជាក់ច្បាស់ នូវការបំពេញប្រាជ្ញា ដើម្បីមគ្គ និងសេចក្តីផូរផង់នៃប្រាជ្ញា ដើម្បីដល់ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤)។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកបរិព្វាជកទាំងនោះ ក៏អង្គុយនៅស្ងៀម អៀនខ្មាស ឱនក ដាក់មុខ ជ្រប់ស្រពោន ទ័លប្រាជ្ញា ព្រោះមារចូលជ្រែកចិត្ត។
[៣២] គ្រានោះឯង ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះដូច្នេះថា មោឃបុរសទាំងអស់នេះ ត្រូវមារចិត្តបាប ចូលជ្រែកហើយ ព្រោះថា សូម្បីតែម្នាក់ មុខជាគ្មានគំនិតយ៉ាងនេះថា ណ្ហើយចុះ ពួកយើងទាំងអស់គ្នា ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះសមណគោតម ដើម្បីសេចក្តីដឹងទួទៅ ត្រឹម៧ថ្ងៃប៉ុណ្ណោះ នឹងយូរប៉ុន្មាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បន្លឺនូវសីហនាទ ក្នុងអារាមនៃបរិព្វាជក ជារបស់នៃនាងឧទុម្ពរិកាទេវី ហើយទ្រង់ហោះឡើងទៅកាន់វេហាសស្ថាន ត្រឡប់ទៅគង់លើភ្នំគិជ្ឈកូដវិញ។ ឯសន្ធានគហបតិ ក៏ចូលទៅកាន់ក្រុងរាជគ្រឹះ ក្នុងពេលនោះដែរ។
ចប់ ឧទុម្ពរិកាសូត្រ ទី២។
ID: 636817171708270418
ទៅកាន់ទំព័រ៖