ព្រះត្រៃបិដក ភាគ ១៨
ចក្កវត្តិសូត្រ ទី៣
[៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ (ក្នុងដងព្រៃ) ជិតមាតុលានគរ ក្នុងដែនមគធៈ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមានខ្លួន
(១) ជាទីពឹង មានខ្លួនជាទីពំនាក់ កុំមានរបស់ដទៃ ជាទីពឹងពំនាក់ឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ កុំមានរបស់ដទៃ ជាទីពឹងពំនាក់ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅនូវ
(១) អដ្ឋកថា ថា លោកិយធម៌ និងលោកុត្តរធម៌ ឈ្មោះថាខ្លួន។ ព្រោះហេតុនោះ បានជាទ្រង់ពោលថែមទៀតថា ចូរមានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ កុំមានរបស់ដទៃជាទីពឹងពំនាក់ឡើយ។
ID: 636817172139425079
ទៅកាន់ទំព័រ៖