ព្រះត្រៃបិដក ភាគ ១៨
កិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតីកំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកបាន។ ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី។ ពិចារណានូវចិត្ត ក្នុងចិត្តជាប្រក្រតី។ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតីកំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកបាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ហៅថា ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រព្រឹត្តក្នុងគោចរជាវិស័យ ដែលមានមកអំពីបិតារបស់ខ្លួន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយប្រព្រឹត្ត ក្នុងគោចរជាវិស័យ ដែលមានមកអំពីបិតារបស់ខ្លួន
(១) មារ
(២) ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុណ្យនេះ រមែងចំរើនឡើង ព្រោះហេតុសមាទាន នូវកុសលធម៌ទាំងឡាយ យ៉ាងនេះ។
(១) ជាដំណែលរបស់ព្រះសម្មាសម្ពុទ្ធ ជាបិតានៃពុទ្ធបរិស័ទ។ (២) អដ្ឋកថា សំដៅយកតែទេវបុត្តមារ និងកិលេសមារប៉ុណ្ណេះ។
ID: 636817172528267320
ទៅកាន់ទំព័រ៖