ព្រះត្រៃបិដក ភាគ ១៨
[៣៤] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានព្រះរាជា (ព្រះអង្គ) ទ្រង់ព្រះនាមទល្ហនេមិ ជាស្តេចចក្រពត្តិ ព្រះអង្គជាធម្មិកធម្មរាជ ជាឥស្សរលើផែនដី ដែលមានសមុទ្រទាំង៤ ជាទីបំផុតជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទ ដល់នូវថិរភាព (សេចក្តីមាំមួន) ទ្រង់បរិបូណ៌ ដោយរ័តន៍ទាំង៧ប្រការ។ ឯរ័តន៍ទាំង៧ប្រការរបស់ព្រះបាទទល្ហនេមិនោះ គឺចក្ករ័តន៍ (ចក្រកែវ)១ ហត្ថិរ័តន៍ (ដំរីកែវ) ១ អស្សរ័តន៍ (សេះកែវ)១ មណីរ័តន៍ (កែវមណិ)១ ឥត្ថីរ័តន៍ (ស្រីកែវ)១ គហបតីរ័តន៍ (គហបតិកែវ)១ បរិនាយករ័តន៍ (នាយពលកែវ)១ រួមត្រូវជា៧ប្រការ។ ឯព្រះបាទទល្ហនេមិនោះ មានព្រះរាជបុត្រច្រើនជាងពាន់ សុទ្ធសឹងតែក្លៀវក្លា អង់អាច អាចសង្កត់សង្កិន នូវសេនារបស់ស្តេចដទៃបាន។ ព្រះបាទទល្ហនេមិនោះ ទ្រង់ត្រួតត្រា គ្រប់គ្រងផែនដី ដែលមានសាគរ ជាព្រំប្រទល់នេះ ដោយធម៌ដ៏ស្មើ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្ត្រាវុធទេ។ ម្នាលភិក្ខុទាំងឡាយ លុះកាលកន្លងទៅបានច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ទើបព្រះបាទទល្ហនេមិ ទ្រង់ត្រាស់នឹងបុរសម្នាក់ថា ម្នាលបុរសដ៏ចំរើន (បើ) អ្នកឃើញចក្ករ័តន៍ជាទិព្វ ឃ្លាតច្យុតចាកទី ក្នុងកាលណា អ្នកត្រូវប្រាប់ដល់យើង ក្នុងកាលនោះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ទទួល
ID: 636817172761190642
ទៅកាន់ទំព័រ៖