ព្រះត្រៃបិដក ភាគ ១៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ព្រះ​បាទ​ទល្ហ​នេមិ​ ​ទ្រង់​លួងលោម​ព្រះរាជ​កុមារ​ ​ជា​បុត្រ​ច្បង​ ​ឲ្យ​ត្រេកអរ​ក្នុង​រាជសម្បត្តិ​ ​ដោយ​ប្រពៃ​ ​ហើយក៏​ទ្រង់​ដាក់​ព្រះកេសា​ ​និង​ព្រះ​មស្សុ​ ​ទ្រង់​ស្លៀកដណ្តប់​កាសាវពស្ត្រ​ ​រួច​ចេញ​ចាក​រាជា​គារ​ស្ថាន​ ​ចូល​ទៅកាន់​ផ្នួស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះរាជ​ឥសី​ ​ទើបនឹង​ទ្រង់ព្រះ​ផ្នួស​បាន៧ថ្ងៃ​ ​ចក្ករ័តន៍​ជា​ទិព្វ​បាត់​ទៅ​។​
 [​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​មាន​បុរស​ម្នាក់​ចូល​ទៅ​គាល់​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ក្រាបបង្គំទូល​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ថា​ ​សូម​ព្រះរាជ​តេជះ​តម្កល់​លើ​ត្បូង​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូមទ្រង់ជ្រាប​ ​(​ដ្បិត​)​ ​ចក្ករ័តន៍​ជា​ទិព្វ​ ​បាត់​ទៅ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​កាលបើ​ចក្ករ័តន៍​ជា​ទិព្វ​បាត់​ទៅ​ ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ក៏​តូច​ព្រះហឫទ័យ​ ​និង​សោយ​នូវ​សេចក្តី​មិន​សប្បាយ​ព្រះហឫទ័យ​។​ ​ព្រះ​មហាក្សត្រិយ៍​អង្គ​នោះ​ ​ក៏​ចូល​ទៅ​គាល់​ព្រះរាជ​ឥសី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះរាជ​ឥសី​ដូច្នេះ​ថា​ ​សូម​ព្រះ​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636817173351454403
ទៅកាន់ទំព័រ៖