ព្រះត្រៃបិដក ភាគ ១៨
មានអចេលម្នាក់ ជាកោរខត្តិយៈ
(១) សមាទានកុក្កុរវត្ត គឺប្រព្រឹត្តដូចសុនខ ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែលគេចាក់ចោលលើផែនដី។ ម្នាលភគ្គវៈ ឯសុនក្ខត្តលិច្ឆវិបុត្រ បានឃើញអចេលកោរខត្តិយៈ សមាទានកុក្កុរវត្ត ដើរវារជើង៤ កំពុងយកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែលគេចាក់ចោលលើផែនដី។ លុះសុនក្ខត្តលិច្ឆវិបុត្រនោះ បានឃើញហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អើហ្ន៎ សមណៈជាព្រះអរហន្តល្អពេកណាស់ ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែលគេចាក់ចោលលើផែនដី។ ម្នាលភគ្គវៈ លំដាប់នោះឯង តថាគតបានដឹងច្បាស់នូវសេចក្តីត្រិះរិះ ក្នុងចិត្តនៃសុនក្ខត្តលិច្ឆវិបុត្រ ដោយចិត្ត (របស់តថាគត) ហើយបាននិយាយនឹងសុនក្ខត្តលិច្ឆវិបុត្រយ៉ាងនេះថា ម្នាលមោឃបុរស អ្នកមិនសមបើប្តេជ្ញាខ្លួនថាជាសក្យបុត្តិយ៍សោះឡើយ។ សុនក្ខត្តលិច្ឆវិបុត្រ និយាយថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុដូចម្តេច បានជាព្រះមានព្រះភាគ ទ្រង់បន្ទោសខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលមោឃបុរស អ្នកមិនសមបើនឹងប្តេជ្ញាខ្លួន ថាជាសក្យបុត្តិយ៍សោះឡើយ។ តថាគត ក៏និយាយត្រឡប់ទៅវិញថា ម្នាលសុនក្ខត្តៈ ចុះអ្នកបានឃើញអចេលកោរខត្តិយៈនេះ សមាទានកុក្កុរវត្ត
(១) អដ្ឋកថា ថា ជាជាតិក្សត្រ មានបាទារួមចូលក្នុង។
ID: 636817142812417670
ទៅកាន់ទំព័រ៖