ព្រះត្រៃបិដក ភាគ ១៨
រាជតេជះតម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាប (ដ្បិត) ចក្ករ័តន៍ជាទិព្វបាត់ទៅហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះរាជឥសី ទ្រង់ត្រាស់នឹងព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយដូច្នេះថា ម្នាលបា កាលបើចក្ករ័តន៍ជាទិព្វបាត់ទៅ អ្នកកុំមានសេចក្តីតូចចិត្ត កុំសោយនូវសេចក្តីមិនសប្បាយចិត្តឡើយ ម្នាលបា ព្រោះថា ចក្ករ័តន៍ជាទិព្វនេះ មិនមែនជាមត៌ក ដែលមានមកអំពីបិតាអ្នកទេ ម្នាលបា ណ្ហើយចុះ អ្នកចូរប្រព្រឹត្តចក្កពត្តិវត្ត (វត្តរបស់ស្តេចចក្រពត្តិ) ដ៏ប្រសើរវិញចុះ កាលបើចក្កពត្តិវត្ត ដែលអ្នកប្រព្រឹត្តហើយ ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ ព្រមទាំងដុំ បរិបូណ៌ ដោយអាការសព្វគ្រប់ នឹងកើតប្រាកដដល់បា ដែលកក់កេសា ហើយរក្សាឧបោសថ ឋិតនៅលើប្រាសាទដ៏ប្រសើរ ក្នុងថ្ងៃ១៥ ជាថ្ងៃឧបោសថនោះ ហេតុនេះ រមែងមានប្រាកដ។ ព្រះមហាក្សត្រិយ៍ក្រាបបង្គំទូលសួរថា បពិត្រព្រះសម្មតិទេព ចុះចក្កពត្តិវត្តដ៏ប្រសើរនុ៎ះ តើដូចម្តេច។ ព្រះរាជឥសីត្រាស់ថា ម្នាលបា បើដូច្នោះ ចូរអ្នកអាស្រ័យនូវធម៌តែម្យ៉ាង ហើយធ្វើសក្ការៈ ចំពោះធម៌ គោរពធម៌ រាប់អានធម៌ បូជាធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាស្ពាន យកធម៌ជាអធិបតី
ID: 636817173591638141
ទៅកាន់ទំព័រ៖