ព្រះត្រៃបិដក ភាគ ១៨
ចាត់ចែងនូវការរក្សាទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះជនខាងក្នុង គឺបុត្រ ភរិយា ចំពោះពួកពល ពួកក្សត្រិយ៍ ពួកជនចុះចូល ពួកព្រាហ្មណ៍ គហបតី ពួកអ្នកនិគម អ្នកជនបទ ពួកសមណព្រាហ្មណ៍ និងពួកម្រឹគ បក្សី ម្នាលបា អ្នកកុំធ្វើអកុសលធម៌ ក្នុងដែនរបស់អ្នកឡើយ ម្នាលបា បើពួកជនណា ក្នុងដែនរបស់អ្នក មិនមានទ្រព្យ អ្នកគប្បីផ្តល់ទ្រព្យ ដល់ជនទាំងនោះ ម្នាលបា បើពួកសមណព្រាហ្មណ៍ណា ក្នុងដែនរបស់អ្នក ជាអ្នកវៀរចាកសេចក្តីស្រវឹង និងសេចក្តីប្រមាទ តាំងនៅក្នុងខន្តិ និងសោរច្ចៈ តែងទូន្មានខ្លួនឯងតែម្នាក់ឯង ធ្វើខ្លួនឯងឲ្យស្ងប់រម្ងាប់តែម្នាក់ឯង ធ្វើខ្លួនឯងឲ្យរលត់ (ចាករាគាទិក្កិលេស) តែម្នាក់ឯង អ្នកគប្បីចូលទៅរកសមណព្រាហ្មណ៍ ទាំងនោះសព្វៗកាល ហើយគប្បីសាកសួរ គប្បីចោទដណ្តឹងថា បពិត្រលោកដ៏ចំរើន អ្វីជាកុសល បពិត្រលោកដ៏ចំរើន អ្វីជាអកុសល អ្វីជាអំពើប្រកបដោយទោស អ្វីជាអំពើមិនប្រកបដោយទោស អ្វីគួរសេព អ្វីមិនគួរសេព អំពើដូចម្តេច ដែលខ្ញុំធ្វើទៅហើយ
ID: 636817173857983375
ទៅកាន់ទំព័រ៖