ព្រះត្រៃបិដក ភាគ ១៨

មិនជា​ប្រយោជន៍​ ​ជា​ទុក្ខ​អស់​កាលយូរ​អង្វែង​ ​មួយទៀត​ ​អំពើ​ដូចម្តេច​ ​ដែល​ខ្ញុំ​ធ្វើ​ទៅ​ហើយ​ ​ជា​ប្រយោជន៍​ ​ជា​សុខ​អស់​កាលយូរ​អង្វែង​ ​លុះ​អ្នក​បាន​ស្តាប់​ពាក្យ​សមណព្រាហ្មណ៍​ ​ទាំងនោះ​ហើយ​ ​គប្បី​វៀរ​នូវ​អំពើ​ដែល​ជាអកុសល​ ​ហើយ​សមាទាន​ ​ប្រព្រឹត្ត​នូវ​អំពើ​ ​ដែល​ជាកុសល​ ​ម្នាលបា​ ​នេះឯង​ ​ជាច​ក្ក​ពត្តិ​វត្ត​ ​ដ៏​ប្រសើរ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​បាន​ទទួល​ស្តាប់​ពាក្យ​ព្រះរាជ​ឥសី​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយក៏​ប្រព្រឹត្ត​ចក្ក​ពត្តិ​វត្ត​ដ៏​ប្រសើរ​។​ ​កាលដែល​ព្រះរាជា​នោះ​ ​កំពុង​ប្រព្រឹត្ត​ចក្ក​ពត្តិ​វត្ត​ដ៏​ប្រសើរ​ ​កក់​ព្រះកេសា​ ​សមាទាន​ឧបោសថ​ ​ហើយ​ស្តេច​ទៅ​ខាងលើ​ប្រាសាទ​ដ៏​ប្រសើរ​ ​ក្នុង​ថ្ងៃ១៥​ ​ដែល​ជា​ថ្ងៃឧបោសថ​នោះ​ ​ចក្ករ័តន៍​ជា​ទិព្វ​ ​មាន​កាំ១ពាន់​ ​ព្រមទាំង​ខ្នងកង់​ ​ព្រមទាំង​ដុំ​ ​បរិបូណ៌​ដោយ​អាការ​សព្វគ្រប់​ ​ក៏​កើត​ប្រាកដ​ឡើង​។​ ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ ​ទ្រង់ទត​ឃើញ​ហើយ​ ​ទ្រង់ព្រះ​រាជតម្រិះ​ថា​ ​អាត្មាអញ​ ​បានឮ​មក​ដូច្នេះ​ថា​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636817174095656969
ទៅកាន់ទំព័រ៖