ព្រះត្រៃបិដក ភាគ ១៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ស្តេច​ជា​សឹកសត្រូវ​ទាំងឡាយ​ណា​ ​ដែល​នៅក្នុង​ទិសខាងជើង​ ​ស្តេច​ទាំងនោះ​ ​ក៏​ចូល​ទៅ​គាល់​ព្រះបាទ​ចក្រពត្តិ​ ​ហើយ​ក្រាបបង្គំទូល​ ​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ស្តេច​ចូល​មក​ចុះ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​មាន​ព្រះរាជ​ដំណើរ​មក​ស្រួល​ហើយ​ ​បពិត្រមហារាជ​ ​ដែន​របស់ខ្ញុំ​ព្រះអង្គ​ ​ជា​ដែន​របស់​ព្រះអង្គ​ហើយ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ ​ទ្រង់​ប្រៀនប្រដៅ​ចុះ​។​ ​ព្រះបាទ​ចក្រពត្តិ​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​ ​(​ប្រដៅ​)​ ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​សម្លាប់សត្វ​ ​មិន​ត្រូវ​លួច​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មិន​ត្រូវ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​មិន​ត្រូវ​ពោល​ពាក្យ​មុសាវាទ​ ​មិន​ត្រូវ​ផឹកទឹក​ស្រវឹង​ឡើយ​ ​ចូរ​បរិភោគ​តែ​របស់​ដែល​គួរ​បរិភោគ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ស្តេច​ជា​សឹកសត្រូវ​ទាំងឡាយ​ណា​ ​ដែល​នៅក្នុង​ទិសខាងជើង​ ​ស្តេច​ទាំងនោះ​ ​ក៏​ទៅជា​ចុះចូល​ព្រះបាទ​ចក្រពត្តិ​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ចក្ករ័តន៍​នោះ​ ​ក៏​បង្ក្រាប​ផែនដី​ ​ដែល​មាន​សមុទ្រ​ ​ជា​ព្រំប្រទល់​ ​ហើយ​ត្រឡប់​មកកាន់​ព្រះរាជធានី​នោះ​វិញ​ ​ឋិតនៅ​ក្នុង​របៀង​នៃ​សាលាវិនិច្ឆ័យ​ ​ទៀប​ទ្វារ​ព្រះរាជវាំង​ ​របស់​ព្រះបាទ​ចក្រពត្តិ​ ​(​នៅនឹង​ថ្កល់​)​ ​ហាក់ដូចជា​បាក់​ភ្លៅ​ ​បំភ្លឺ​ព្រះរាជវាំង​របស់​ព្រះបាទ​ចក្រពត្តិ​ ​ឲ្យ​ភ្លឺ​ព្រោងព្រាត​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636817175036000754
ទៅកាន់ទំព័រ៖