ព្រះត្រៃបិដក ភាគ ១៨

 [​៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ចក្រពត្តិ​ទី២ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ចក្រពត្តិ​ទី៣ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ចក្រពត្តិ​ទី៤ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ចក្រពត្តិ​ទី៥ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ចក្រពត្តិ​ទី៦ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ចក្រពត្តិ​ទី៧ក្តី​ ​លុះ​កន្លង​កាល​ទៅ​ ​បាន​ច្រើន​ឆ្នាំ​ ​ច្រើន​រយ​ឆ្នាំ​ ​ច្រើន​ពាន់​ឆ្នាំ​ ​ត្រាស់​នឹង​បុរស​ម្នាក់​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​បើ​អ្នក​បានឃើញ​ចក្ករ័តន៍​ជា​ទិព្វ​ ​ឃ្លាត​ច្យុត​ចាកទី​កាលណា​ ​អ្នក​គប្បី​ប្រាប់​ដល់​យើង​ ​ក្នុង​កាលនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​នោះ​ ​ក៏​ទទួល​ព្រះរាជឱង្ការ​ព្រះបាទ​ចក្រពត្តិ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​កន្លងទៅ​ ​ជាច្រើន​ឆ្នាំ​ ​ច្រើន​រយ​ឆ្នាំ​ ​ច្រើន​ពាន់​ឆ្នាំ​ ​បុរស​នោះ​ ​បានឃើញ​ចក្ករ័តន៍​ជា​ទិព្វ​ ​ឃ្លាត​ច្យុត​ចាកទី​ ​ក៏​ចូល​ទៅ​គាល់​ស្តេច​ចក្រពត្តិ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះបាទ​ចក្រពត្តិ​ដូច្នេះ​ថា​ ​សូម​ព្រះរាជ​តេ​ជះ​ដម្កល់​លើ​ត្បូង​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូមទ្រង់ជ្រាប​ ​(​ដ្បិត​)​ ​ចក្ករ័តន៍​ជា​ទិព្វ​ ​របស់​ព្រះអង្គ​ ​ឃ្លាត​ច្យុត​ចាកទី​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះបាទ​ចក្រពត្តិ​ ​ទ្រង់​ហៅ​ព្រះរាជ​កុមារ​ ​ជា​បុត្រ​ច្បង​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636817175347388564
ទៅកាន់ទំព័រ៖