ព្រះត្រៃបិដក ភាគ ១៨
ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែលគេចាក់ចោលលើផែនដី។ លុះអ្នកឃើញហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អើហ្ន៎ សមណៈជាព្រះអរហន្តល្អពេកណាស់ ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែលគេចាក់ចោលលើផែនដី ដូច្នេះ មែនឬទេ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ហេតុអ្វីក៏ព្រះមានព្រះភាគ កំណាញ់ព្រះអរហត្តម្ល៉េះ។ តថាគតនិយាយតបថា ម្នាលមោឃបុរស តថាគត មិនមែនកំណាញ់ព្រះអរហត្តទេ តែថាទិដ្ឋិអាក្រក់យ៉ាងនេះ កើតឡើងដល់អ្នកហើយ ចូរអ្នកលះបង់ទិដ្ឋិអាក្រក់នោះចេញ ទិដ្ឋិអាក្រក់ដែលប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ជាទុក្ខអស់កាលដ៏យូរ កុំបីមានដល់អ្នកឡើយ ម្នាលសុនក្ខត្តៈ អ្នកសំគាល់នូវអចេលកោរខត្តិយៈណា ថាជាព្រះអរហន្ត ជាសមណៈដូច្នេះ ឯអចេលនោះ នឹងធ្វើមរណកាល ដោយអលសកព្យាធិ
(១) ក្នុងថ្ងៃទី៧ពុំខាន លុះដល់គាត់ធ្វើមរណកាលទៅហើយ នឹងទៅកើតក្នុងពួកអសុរ ឈ្មោះកាលកញ្ជិកៈ ជាអសុរកាយថោកទាបជាងគេទាំងអស់ ចំណែកខាងជនទាំងឡាយ នឹងនាំយកអចេល ដែលធ្វើមរណកាលហើយនោះ ទៅចោលក្នុងព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស។
(១) អដ្ឋកថា ថា ជម្ងឺដែលកើតអំពីសេចក្តីខ្ជិលច្រអូស។
ID: 636817143184378945
ទៅកាន់ទំព័រ៖