ព្រះត្រៃបិដក ភាគ ១៨
បានឮថា កាលព្រះអង្គទ្រង់ប្រៀនប្រដៅអ្នកជនបទ ដោយព្រះយោបល់របស់ព្រះអង្គ លុះចំណេរមកខាងក្រោយ ពួកអ្នកជនបទ មិនចំរើនស្មើនឹងកាលមុន ដូចកាលព្រះរាជាទាំងឡាយជាន់ដើម ដែលប្រព្រឹត្តចក្កពត្តិវត្តដ៏ប្រសើរនោះឡើយ បពិត្រព្រះសម្មតិទេព ពួកអាមាត្រ ពួកបរិស័ទ ពួកហោរា និងមហាមាត្រ ពួកហ្មដំរី ពួកអ្នករក្សាទ្វារ និងពួកជនអ្នកចិញ្ចឹមជីវិតដោយមន្ត ទាំងពួកខ្ញុំព្រះអង្គក្តី ពួកជនដទៃក្តី ក៏មាននៅក្នុងដែន របស់ព្រះអង្គស្រាប់ហើយ យើងខ្ញុំទាំងឡាយ (សុទ្ធតែ) ចាំស្ទាត់ នូវចក្កពត្តិវត្តដ៏ប្រសើរ បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គ សូមរំលឹក សូមព្រះអង្គ ទ្រង់សួរ នូវចក្កពត្តិវត្តដ៏ប្រសើរ នឹងពួកខ្ញុំព្រះអង្គចុះ ពួកខ្ញុំព្រះអង្គ បើព្រះអង្គទ្រង់ត្រាស់សួរ នូវចក្កពត្តិវត្ត ដ៏ប្រសើរហើយ មុខជានឹងព្យាករបាន។
[៣៩] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់ត្រាស់បង្គាប់ពួកអាមាត្រ ពួកបរិស័ទ ពួកហោរា និងមហាមាត្រ ពួកហ្មដំរី ពួកអ្នករក្សាទ្វារ និងពួកជនអ្នកចិញ្ចឹមជីវិតដោយមន្ត ឲ្យប្រជុំគ្នា ហើយទ្រង់សួរ នូវចក្កពត្តិវត្តដ៏ប្រសើរ។ ជនទាំងនោះ ដែលព្រះរាជាអង្គនោះទ្រង់សួរ នូវចក្កពត្តិវត្តដ៏ប្រសើរហើយ
ID: 636817176126033100
ទៅកាន់ទំព័រ៖